ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » បញ្ជូនជនដៃដល់ដែលប៉ងរំលោភ និងសម្លាប់កម្មការិនីរោងចក្រ ទៅតុលាការ នៅភ្នំពេញ

បញ្ជូនជនដៃដល់ដែលប៉ងរំលោភ និងសម្លាប់កម្មការិនីរោងចក្រ ទៅតុលាការ នៅភ្នំពេញ

(ភ្នំពេញ)៖   នគរបាលខណ្ឌមានជ័យ បានបញ្ជូនជនដៃដល់ វង់ ភារម្យ ដែលប៉ងរំលោភ និងសម្លាប់នារីរងគ្រោះជា កម្មការិនីម្នាក់នៅសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ឱ្យតំណាង អយ្យការ បើកការស៊ើបសួរ និងចោទប្រកាន់តាមច្បាប់ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០នេះ  ។

កាលពីយប់ថ្ងៃ២៨ ខែមេសា ឆ្នាំ២០២០ ក្រោយទទួលដំណឹងថា មាននារីម្នាក់ ត្រូវគេសម្លាប់ស្លាប់ទាំងអាក្រាតកាយ នៅក្នុងបន្ទប់ផ្ទះជួល ស្ថិតនៅភូមិទ្រា៤ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ក្រោមការបញ្ជាពីនាយ ឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ លោកបានបញ្ជា និងដឹកនាំកម្លាំងជំនាញតាមចាប់ជនដៃដល់ បន្ទាប់ពីព្យាយាមរត់គេចខ្លួន។  ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះ វង់ ភារម្យ អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ (មានផ្ទុកសារធាតុញៀន) ទីលំនៅបន្ទប់ជួលគ្មានលេខ ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ មុខរបរកម្មករសំណង់។ ដោយឡែកជនរងគ្រោះឈ្មោះ ស៊ាត ស៊ន អាយុ២៨ឆ្នាំ មុខរបរកម្មការិនីរោងចក្រ។

នៅមុនពេលកើតហេតុជនសង្ស័យ បានយកកូនកាំបិទចិតបន្លែដើរចូលបន្ទប់នារីជនរងគ្រោះ គំរាមចាប់រំលោភ តែនារីជនរងគ្រោះមិនព្រម ក៏ជនសង្ស័យ យកកូនកាំបិតចិតបន្លែចាក់ទៅនារីរងគ្រោះ ហើយយកជ្រុញ និងឆ្នាំងបាយវាយក្បាលជនរងគ្រោះបន្ថែម បណ្តាលឲ្យស្លាប់តែម្តង។ បន្ទាប់មកជនសង្ស័យបានរត់គេចខ្លួនពីកន្លែងកើតហេតុ ទៅលួចម៉ូតូរបស់គេក្បែរកន្លែងហេតុដើម្បីគេច ក៏ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការស្រាវជ្រាវឃាត់ខ្លួន តែម្តង៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya