ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » បុរសម្នាក់ ធ្លាក់ពីលើអង្រឹង បណ្តាលឲ្យដាច់ខ្យល់ស្លាប់ នៅពោធិ៍សាត់

បុរសម្នាក់ ធ្លាក់ពីលើអង្រឹង បណ្តាលឲ្យដាច់ខ្យល់ស្លាប់ នៅពោធិ៍សាត់

ពោធិ៍សាត់: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ

កែ ទីទី ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិបន្ទាយដីក្រោម សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ បានដេកស្លាប់នៅចំណុចក្រោមផ្ទះរបស់ឈ្មោះងឹម សុធី ភេទស្រី ស្ថិតក្នុងភូមិប្រឡាយធំ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង៣និង១៥នាទី រសៀលថ្ងៃទី២៩​ ខែមេសា​ ឆ្នាំ២០២០ ។

នៅមុនពេលកើតហេតុជនរងគ្រោះឈ្មោះកែ ទីទី បានមកលេងផ្ទះរបស់ឈ្មោះងឹម សុធី ភេទស្រី អាយុ៥១ឆ្នាំ រស់នៅភូមិប្រឡាយធំ សង្កាត់ផ្ទះព្រៃ ខេត្តពោធិ៍សាត់ ក្នុងគោលបំណងជួបជុំមិត្តភក្តិផឹកស៊ី លុះជួបជុំ មិត្តភក្តិផឹកស៊ី ស្រវឹងរៀងៗ ខ្លួនជនរងគ្រោះក៏សម្រាកនៅលើអង្រឹងក្រោមផ្ទះរបស់ឈ្មោះងឹម សុធីមួយសន្ទុះក្រោយមកមិត្តភក្តិ ផឹកជាមួយគ្នាឃើញជនរងគ្រោះដេកធ្លាក់ពីលើអង្រឹង ក៏ដើរទៅដាស់ឃើញជន រងគ្រោះស្លាប់បាត់បង់ជីវិតទៅហើយ ធ្វើឲ្យមានការភ្ញាក់ផ្អើលនិងផ្តល់ព័ត៌មាននេះទៅសមត្ថកិច្ចចុះ ដល់កន្លែងកើតហេតុ ។

ក្រោយពេលសមត្ថកិច្ចចុះដល់កន្លែងកើតហេតុ ធ្វើការពិនិត្យយ៉ាងយកចិត្តទុកដាក់ជំនាញនិងក្រុមគ្រូពេទ្យបាន

សន្និដ្ឋានថា ជនរងគ្រោះដេកស្លាប់ដោយករណីគាំងបេះដូង (ខ្យល់គ) ដោយពិសារស្រាច្រើនទើបធ្វើឲ្យជនរងគ្រោះដេកស្លាប់បែបនេះ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya