ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ករណីគ្រឿងញៀន នៅបាត់ដំបង

ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ករណីគ្រឿងញៀន នៅបាត់ដំបង

បាត់ដំបង ៖ នៅថ្ងៃទី 30 ខែមេសា ឆ្នាំ2020 វេលាម៉ោង 16និង35 នាទី នៅចំណុចភូមិពោធិ៍ជ្រៃ  ឃុំសិរីមានជ័យ ស្រុកសំពៅលូន កម្លាំងអធិការដ្ឋាននគរបាលស្រុក បានបង្ក្រាបករណី រក្សាទុកគ្រឿងញៀនហាមឃាត់ខុសច្បាប់ ចំនួន 01 ករណី  ឃាត់ខ្លួនជនសង្ស័យចំនួន 3 នាក់ ៖ 1-ឈ្មោះ គង់ វុទ្ធី (ធី) ភេទប្រុស អាយុ 36 ឆ្នាំ មានទីលំនៅភូមិប្រឡាយប្រាក់ ឃុំអង្គរបាន  ស្រុកសំពៅលូន , 2-ឈ្មោះ ប៊ុន ម៉ាលីស ភេទប្រុស អាយុ 30 ឆ្នាំ មានទីលំនៅភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន , 3-ឈ្មោះ  ង៉ូវ សា ភេទប្រុស អាយុ 26 ឆ្នាំ មានទីលំនៅភូមិពោជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន  ដកហូតវត្ថុតាង ៖

-ថ្នាំញៀនម៉ាទឹកកកចំនួន 5 ថង់

-ថ្នាំញៀនយ៉ាម៉ាចំនួន 378 គ្រាប់

-ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនលក់ចំនួនពីរគ្រឿង ,

-ម៉ូតូចំនួន 01 គ្រឿង

-ប្រាក់រៀលចំនួន 01 លានរៀល ,  ប្រាក់បាតចំនួន 5.000 បាត  ។

ជនសង្ស័យ និង វត្ថុតាង  កម្លាំងសមត្ថកិច្ចយើង បានកសាងសំណុំរឿង   បញ្ជូនទៅសាលាដំបូង ខេត្ត បាត់ដំបង  ចាត់ការតាមនីតិវិធីច្បាប់  ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya