ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនជនសង្ស័យម្នាក់​ ករណីហិង្សា (យកដែកបំពង់ទីបវាយជនរងគ្រោះបណ្តាលឲ្យរងរបួសបែកក្បាលធ្ងន់) នៅភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យម្នាក់​ ករណីហិង្សា (យកដែកបំពង់ទីបវាយជនរងគ្រោះបណ្តាលឲ្យរងរបួសបែកក្បាលធ្ងន់) នៅភ្នំពេញ

ភ្នំពេញៈ នៅថ្ងៃទី 29 ខែមេសាឆ្នាំ 2020 វេលាម៉ោង 22:20 យប់នាទី នគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់​ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (យកដែកបំពង់ទីបវាយជនរងគ្រោះបណ្តាលឲ្យរងរបួសបែកក្បាលធ្ងន់ធ្ងរ) ចំណុចផ្លូវជាតិលេខ 5 ក្រុមទី1 ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ហ៊ុន សំអឿន ភេទប្រុស អាយុ 41 ឆ្នាំ មុខរបរ ប្រជាការពារសង្កាត់ឬស្សីកែវមានទីលំនៅផ្ទះលេខ920 ផ្លូវលេខ5ក្រុមទី5ភូមិមិត្តភាព សង្កាត់ឫស្សីកែវខណ្ឌឫស្សីកែវ(រងរបួសបែកក្បាលធ្ងន់ធ្ងរ ) ។

ជនសង្ស័យឈ្មោះ សួន ភារម្យ ហៅ ម៉ាណូ ភេទប្រុស អាយុ ៣០ ឆ្នាំ មុខរបររត់ម៉ូតូកង់បី មានទីលំនៅផ្ទះលេខ531 ផ្លូវលំ ភូមិដីឥដ្ឋកោះផុស2 ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។

នៅល្ងាច ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០នេះ មុនពេលកើតហេតុជនបង្កបានទៅផឹកស៊ីនៅបន្ទប់ផ្ទះជួលអ្នកស្គាល់គ្នា

ក្រុមទី៤ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ពេលចូលទៅផឹកនោះបានចតរឺម៉កកង់បីនៅផ្លូវចូលផ្ទះជួល ដោយឃើញមានអ្នកចតរឺម៉កបាំងទ្វារចេញចូលជនរងគ្រោះ ដែលយាមនៅទីនោះបានអូសរឺម៉កយកមកទុកនៅជិតកន្លែងយាមកុំអោយទើសគេចេញចូល បន្ទាប់មកជនបង្ករចេញមករករឺម៉កមិនឃើញក៏ឆោឡោរករឿងអ្នកយាម រួចក៏ចូលទៅផឹកវិញ មួយសន្ទុះក្រោមជនបង្កចេញមកម្តងទៀត មករករឿងអ្នកយាមដោយជេរប្រមាថរួចជិះរឺម៉ក ចេញទៅបាត់មួយសន្ទុះក៏ត្រឡប់មកវិញម្តងទៀត រករឿងអ្នកយាមជេរប្រមាថរួចហៅជនរងគ្រោះទៅវាយគ្នាថា រួចជនបង្ករបានជិះរឺម៉កចេញទៅហើយជនរងគ្រោះជិះម៉ូតូតាមទៅដល់ចំណុចកើតហេតុជនបង្ករបានឈប់រឺម៉ក

ទាញបំពង់ទីបចេញពីក្នុងរឺម៉កវាយទៅលើជនរងគ្រោះ ត្រូវចំក្បាលចំនួនបីទីបបែកពីរកន្លែងនិងពកពីក្រោយមួយកន្លែង ពេលនោះក៏កើតជាការវាយប្រតាយប្រតប់គ្នាទៅវិញទៅមករហូតដល់សមត្ថកិច្ចទៅឃាត់យកមកប៉ុស្តិ៍ ចំណែកជនរងគ្រោះរបួសធ្ងន់ធ្ងរពេកបានបញ្ជូនទៅពេទ្យសម្តចឪគីឡូម៉ែត្រលេខ៦រួចបញ្ជូនបន្តទៅពេទ្យកលម៉ែត្រ។  ឃាត់ខ្លួនជនសង្ស័យម្នាក់រួមនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនិតិវិធីច្បាប់ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya