ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីទិញដីគេមិនឲ្យលុយ និងយកឈ្មោះថ្នាក់ដឹកនាំទៅគំរាមម្ចាស់ដីកុំឲ្យទារលុយ នៅភ្នំពេញ

ឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីទិញដីគេមិនឲ្យលុយ និងយកឈ្មោះថ្នាក់ដឹកនាំទៅគំរាមម្ចាស់ដីកុំឲ្យទារលុយ នៅភ្នំពេញ

(ភ្នំពេញ)៖  ជនសង្ស័យរូបនេះ មានឈ្មោះ ស្រ៊ុន សភា ភេទប្រុស អាយុ ៤៥ឆ្នាំ មានប្រពន្ធឈ្មោះ ឌួង កែវមរកត រស់នៅផ្ទះលេខ៨៦ ផ្លូវលេខ២៧០ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។

ឈ្មួញរកស៊ីពុះដីឡូត៍លក់ ម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឃាត់ខ្លួនតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ ពាក់ព័ន្ធករណីទិញដីគេយកទៅពុះលក់អស់ មិនព្រមឲ្យលុយទៅម្ចាស់ដី ហើយថែមទាំងយកឈ្មោះរបស់ ថ្នាក់ដឹកនាំទៅគំរាមកំហែង សម្លុត និងបំភ័យកុំឲ្យភាគីម្ចាស់ដីប្ដឹងខ្លួនទៀតផង។

យោងតាមប្រភពពី សមត្ថកិច្ច បានឲ្យដឹងថា កាលពីអំឡុងដើមឆ្នាំ២០១៨ ឈ្មោះ ស្រ៊ុន សភា និងប្រពន្ធឈ្មោះ ឌួង កែវមរកត បានទៅទិញដី និងផ្ទះរបស់ជនរងគ្រោះឈ្មោះ ហ្គីវ ប៊ុនឃាង និងឈ្មោះ អ៊ឹង គឹមយូ ទំហំ ៨.៥ហិកតា មានចំនួន ៥ប័ណ្ណ ក្នុងតម្លៃសរុប ១១,៩០០,០០០ដុល្លារសហរដ្ឋអាមេរិក ដោយព្រមព្រៀងគ្នាបង់ជាបណ្ដាក់ៗ។

ក្រោយមកឈ្មោះ ស្រ៊ុន សភា និងប្រពន្ធឈ្មោះ ឌួង កែវមរកត បានបង់លុយទៅម្ចាស់ដីបានចំនួន ៥០ម៉ឺនដុល្លារអាមេរិក ក៏ឈប់បង់ ទើបភាគីម្ចាស់ដីប្ដឹងឲ្យភាគីទិញ បង់បន្តទៀតតាមកិច្ចសន្យា។

ក្រោយមកភាគីអ្នកទិញឈ្មោះ ស្រ៊ុន សភា និងប្រពន្ធឈ្មោះ ឌួង កែវមរកត ក៏ព្រមធ្វើកិច្ចសន្យា បង់ថ្លៃដីបន្តទៀត រហូតបង់បានសរុប ១,៤០០,០០០ដុល្លារ ក៏ឈប់បង់ម្តងទៀត។

ពេលនោះភាគីអ្នកលក់ក៏បានប្ដឹងម្ដងទៀត ទើបភាគីអ្នកទិញព្រមបង់លុយបន្ថែម ចំនួន ១,៣១០,១៥០ដុល្លារអាមេរិក។ ដោយសារតែភាគីអ្នកទិញ ពិបាករឿងលុយកាក់ពេល ភាគីអ្នកលក់ក៏សម្របសម្រួលគ្នាដោយលក់ត្រឹមតែ ៤ប័ណ្ណឲ្យ ភាគីអ្នកទិញ ហើយក៏ធ្វើកិច្ចសន្យាថ្មី ដោយភាគីអ្នកទិញព្រមប្រគល់ប្រាក់គ្រប់ ចំនួន ១,៦៥០,០០០ដុល្លារអាមេរិក (បន្ថែមលើប្រាក់បង់រួច) នៅពេលភាគីអ្នកលក់រត់ការកាត់ឈ្មោះដី ៤ប័ណ្ណឲ្យខ្លួនជាអ្នកទិញរួចរាល់។ មិនដូចអ្វីដែលបានសន្យា ភាគីអ្នកទិញ ឈ្មោះ ស្រ៊ុន សភា និងឈ្មោះ ឌួង កែវមរកត ពេលបានទទួលប្លង់ដីចំនួន ៤ប័ណ្ណពីអ្នកលក់រួចរាល់ គឺមិនព្រមបង់លុយថ្លៃដីឲ្យអ្នកលក់ទេ និងបានគេចវេសរហូត។

ជាមួយគ្នានោះ ឈ្មោះ ស្រ៊ុន សភា និងឈ្មោះ ឌួង កែវមរកត ថែមទាំងបានយកឈ្មោះ ថ្នាក់ដឹកនាំម្នាក់ទៅគំរាមកំហែក ភាគីអ្នកលក់ឲ្យឈប់ទារលុយថ្លៃដីដែលនៅសល់ថែមទៀតផង។ ប៉ុន្តែបើតាមការបញ្ជាក់របស់សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យបានសារភាពថា ខ្លួនពិតជាយកឈ្មោះថ្នាក់ដឹកនាំទៅប្រើមែន តែថ្នាក់ដឹកនាំមិនបានដឹងទេដោយ សារតែអំពើរបស់ជនសង្ស័យ ជារឿងរំលោភបំពានច្បាប់ហួសហេតុពេក ទើបក្រុមជនរងគ្រោះសម្រេចដាក់ពាក្យប្ដឹង ដើម្បីឲ្យតុលាការជួយរកយុត្តិធម៌។

ជាមួយគ្នានោះ ដើមបណ្ដឹងសូមអំពាវនាវដល់តុលាការ ចាត់ការរឿងនេះតាមច្បាប់ ខណ:មានការអន្តរាគមន៍ផងដែរ។ ជនសង្ស័យឈ្មោះ ស្រ៊ុន សភា ត្រូវបានឃាត់ខ្លួនជាបណ្ដោះអាសន្ននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya