ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » ព្រៃលិចទឹក កំពុងប្រឈមនឹងការទន្ទ្រានកាន់កាប់យ៉ាងអនាធិបតេយ្យ ក្នុងស្រុកបរិបូរណ៍និងស្រុកកំពង់លែង នៅកំពង់ឆ្នំាង

ព្រៃលិចទឹក កំពុងប្រឈមនឹងការទន្ទ្រានកាន់កាប់យ៉ាងអនាធិបតេយ្យ ក្នុងស្រុកបរិបូរណ៍និងស្រុកកំពង់លែង នៅកំពង់ឆ្នំាង

កំពង់ឆ្នំាង ៖ ប្រជាពលរដ្ឋបានលើកឡើងថា មន្ត្រីជំនាញពាក់ព័ន្ធនិងមន្ត្រីអាជ្ញាធរមូលដ្ឋាន មានភាពយឺតយ៉ាវក្នុងការចាត់វិធានការទប់ស្កាត់បទល្មើស ហើយករណីខ្លះទាល់តែ មានការឃុបឃិតពីមន្ត្រីរដ្ឋបាលជលផល និងមន្ត្រីអាជ្ញាធរមូលដ្ឋានទើបបទល្មើស ឈូសឆាយទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកអាចកើតឡើងយ៉ាងរាលដាល។ ចំណែក

លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង មិនយកចិត្ត​ទុកដាក់បង្ក្រាបបទល្មើសឲ្យបានទាន់ពេលវេលានោះទេ។

ប្រភពពីប្រជាពលរដ្ឋក្នុងភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា មួយរយៈកន្លងទៅនេះបទល្មើសទន្ទ្រានកាន់កាប់ ដីព្រៃលិចទឹក ជម្រកត្រីពងកូនក្នុងមូលដ្ឋានពួកគាត់កំពុងកើតឡើងយ៉ាងអនាធិបតេយ្យ។

កាលពីថ្ងៃទី២៩ ខែមេសា ឆ្នំា២០២០​ សមត្ថកិច្ចចម្រុះបានចាត់វិធានការបង្ក្រាប បទល្មើសទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកមួយករណី នៅចំណុចត្រពាំងថ្លុកត្រាវ ភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍។ មន្ត្រីអាជ្ញាធរមូលដ្ឋានឃុំឆ្នុកទ្រូ បានឲ្យដឹងថា ដីព្រៃលិចទឹកប្រមាណ៤ហិកតា ដែលក្រុមជនល្មើសឈូសឆាយលើកជាភ្លឺព្រំប្រទល់ រួចហើយនោះត្រូវកម្លាំងចម្រុះយកត្រាក់ទ័រទៅឈូសឆាយកម្ទេចចោលវិញ។ ទោះជាយ៉ាងណាសមត្ថកិច្ចមិនបានវែកមុខជនល្មើសដើម្បីចាត់វិធានការតាមច្បាប់

នៅឡើយទេ គឺការបង្ក្រាបបានត្រឹមធ្វើឲ្យល្អមើលប៉ុណ្ណោះ ហេតុនេះហើយទើបប្រជាពលរដ្ឋគ្មានជំនឿលើសមត្ថកិច្ចទាល់តែសោះ។

ប្រភពពីប្រជាពលរដ្ឋនៅឃុំច្រណូក ឃុំផ្លូវទូក​ និងឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ដីព្រៃលិចទឹកក្នុងមូលដ្ឋានពួកគាត់រាប់រយរាប់ពាន់ហិកតា ត្រូវអ្នកមានលុយអ្នកមានអំណាចទន្ទ្រានកាន់កាប់យកធ្វើជាកម្មសិទ្ធិយ៉ាងរលូន។ ប្រជាពលរដ្ឋបានរិះគន់ថា លោក ឈួរ ចាន់ឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង គ្មានឆន្ទៈក្នុង​ការបង្ក្រាបបទល្មើសទន្ទ្រាន កាន់កាប់ ដីព្រៃលិចទឹកដែលកំពុងកើតឡើងយ៉ាងគំហុកនោះទេ។ ប្រការនេះហើយទើបមន្ត្រីអាជ្ញាធរថ្នាក់ឃុំថ្នាក់ស្រុកនៅក្នុងស្រុកកំពង់លែង ក៏ដូចជាមន្ត្រីរដ្ឋបាលជលផលក្នុង​ស្រុកកំពង់លែង ឃុបឃិតឲ្យអ្នកមានលុយអ្នកមាន អំណាចទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកយកធ្វើជាកម្មសិទ្ធិយ៉ាងរលូន៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya