ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » តុលាការសម្រេចឃុំខ្លួន ជនដៃដល់៥នាក់ ដាក់ពន្ធនាគារ ករណីសម្លាប់ស្ត្រី នៅមុខសាលាមត្តេយ្យវត្តកោះ និងឆក់ជនរងគ្រោះបណ្តាលឱ្យដួលស្លាប់ នៅភ្នំពេញ

តុលាការសម្រេចឃុំខ្លួន ជនដៃដល់៥នាក់ ដាក់ពន្ធនាគារ ករណីសម្លាប់ស្ត្រី នៅមុខសាលាមត្តេយ្យវត្តកោះ និងឆក់ជនរងគ្រោះបណ្តាលឱ្យដួលស្លាប់ នៅភ្នំពេញ

(ភ្នំពេញ)៖  នៅថ្ងៃទី ៣០ខែមេសា ឆ្នាំ ២០២០នេះ បានសម្រេចចេញដីកា បង្គាប់ឱ្យឃុំ ខ្លួនជនត្រូវចោទចំនួន ៥នាក់ ករណីសម្លាប់ស្ត្រី នៅមុខសាលាមត្តេយ្យវត្តកោះ និងឆក់ជនរងគ្រោះបណ្តាលឱ្យដួលស្លាប់ នៅខណ្ឌបឹងកេងកង ពីបទឃាតកម្ម តាមបញ្ញត្តិមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ។

ការសម្រេចឃុំខ្លួនជនត្រូវចោទទាំង៥នាក់នេះ គឺធ្វើឡើងបន្ទាប់ពីតំណាងអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ លោក ហេង ផេង បានបើកការស៊ើបសួរនឹងសម្រេច ចោទប្រកាន់ជាផ្លូវការបន្ទាប់ពីសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ បាន ស្រាវជ្រាវស្វែង រកចាប់ខ្លួនក្រុមនេះ បានម្ដងមួយៗ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្រោយក្រុមជនសង្ស័យ បានធ្វើសកម្មភាពវាយសម្លាប់ស្ត្រីម្នាក់ នៅមុខសាលាមត្តេយ្យវត្តកោះ។

ក្រុមជនសង្ស័យទាំង៥នាក់នេះ រួមមានទី១៖ ឈ្មោះ ឡាយ ពេជ្យបញ្ញា អាយុ២០ឆ្នាំ, ទី២៖ ឈ្មោះ សុធា រ៉ាបី អាយុ២០ឆ្នាំ, ទី៣៖ ឈ្មោះ សុខ ឡេង អាយុ២០ឆ្នាំ, ទី៤៖ ឈ្មោះ ស៊ុន ធារ៉ា អាយុ២០ឆ្នាំ (ក្រោយសួរនាំមិនពាក់ព័ន្ធ), ទី៥៖ ឈ្មោះ ស៊ីន ទី អាយុ១៧ឆ្នាំ និងទី៦៖ ឈ្មោះ ទឹម ស៊ូសីហាតូ អាយុ១៦ឆ្នាំ។

ជនដៃដល់ទំាំង៥នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋានខណ្ឌដូនពេញ ខណ្ឌមានជ័យ ខណ្ឌបឹងកេងកង កម្លាំងនគរបាល ព្រហ្មទណ្ឌនៃ ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ និងខេត្តកណ្តាល បានបើកប្រតិបត្តិការរួមគ្នាតាមបង្ក្រាបបាន កាលពីយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya