ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើពិតទេ! នាយផ្នែករដ្ឋបាលជលផលស្រុកកំពង់លែង និងនាយផ្នែករដ្ឋបាលជលផលស្រុកជល់គីរី ដើរប្រមូលលុយពុករលួយពីបទល្មើសនេសាទ យកមកជូនលោកងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ថ្នូរនឹងការមិនបញ្ជាឱ្យបង្ក្រាប​  ||     ភ្ញាក់ផ្អើលលោកយូរ ចន្ទី ប្រធានក្រុមប្រឹក្សាស្រុកកោះញែក​ និងបក្ខពួក​ រុះរើចោលស្នាក់ការរបស់សមត្ថកិច្ច?​  ||     បែកធ្លាយរឿង លោក តោ សុវុទ្ធី ជាអាណិកជនម្នាក់ មានលុយរាប់លានដុល្លារ បានឃុបឃិតគ្នា ជាមួយមន្ត្រីពាក់ព័ន្ធរំលោភយកដី របស់សហគមន៍ ព្រៃឈើមួយកន្លែង​  ||     តើមេឈ្មួញស្រីឈ្មោះ(ឌីណា)ជាអ្នកណា? បានជារត់ការរថយន្តយីឌុប(V1)ដឹកឈើម្រេញមុខកាត់ធំៗ បានយ៉ាងរលូនបែបនេះ?​  ||     រថយន្តបង្កុងកំពុងបង្ហាញវត្តមានសារជាថ្មីម្ដងទៀត ធ្វើសកម្មភាពដឹកជញ្ជូនផលអនុផលព្រៃឈើនៅក្នងទឹកដី នៅព្រះវិហារ​  ||   

» ព័ត៌មានជាតិ » ឃាតកម្ម! មិត្តសម្លាប់មិត្ត ប្លន់យកម៉ូតូ នៅព្រះសីហនុ

ឃាតកម្ម! មិត្តសម្លាប់មិត្ត ប្លន់យកម៉ូតូ នៅព្រះសីហនុ

ស្រុកព្រៃនប់  ៖  លោកឧត្តមសេនីយ៍ទោជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ មានប្រសាសន៍ប្រាប់នៅរសៀលថ្ងៃ៣០មេសា ឆ្នំា២០២០នេះថា នគរបាល ស្រុកព្រៃនប់សហការជាមួយនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត បំបែកបានសំណុំរឿងឃាតកម្មសម្លាប់មនុស្សមួយករណីនិងឃាត់ខ្លួនជនសង្សយ័ម្នាក់ ដែលជាជនដៃដល់បានហើយនារសៀលថ្ងៃ៣០មេសា២០២០នេះ ក្នុងនោះរវាងជនសង្សយ័និងជនរងគ្រោះត្រូវជាមិត្តភក្រ័នឹងគ្នា។

ជនរងគ្រោះ(សាកសព)ឈ្មោះ ថាត ភារៈភេទប្រុស អាយុ 19 ឆ្នាំ មុខរបរ នៅផ្ទះ មានទីលំនៅភូមិត្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ តាមការពិនិត្យសាកសព ឃើញមានស្នាមរបួសត្រង់ក្បាល និងផ្ទៃមុខ ហើយសាកសពត្រូវបានរកឃើញកាលពីរសៀលថ្ងៃទី 29មេសា2020 នៅចំណុច ក្នុងព្រៃជើងភ្នំថ្មដាស្ថិតក្នុង​សំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្ត​ព្រះសីហនុ​ ។

តាមការបញ្ជាក់ពីម្តាយជនរងគ្រោះអោយដឹងថា កូនរបស់គាត់បានចេញបាត់ពី ផ្ទះតាំងពីថ្ងៃទី២៧មេសា២០២០ វេលាម៉ោងប្រហែល៩យប់ ដោយជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៩ ផ្លាកលេខ ព្រះសីហនុ 1H -9772 និងសម្ភារៈជាប់ខ្លួនរួមមាន ៖
-ទូរសព្ទ័ដៃម៉ាកអាយហ្វូន១គ្រឿង
-ចិញ្ចៀនផ្លាទីន ១វង់
-នាឡិកាដៃ ១។
ជនសង្ស័យឈ្មោះចាន់ លីឈាង អាយុ១៨ឆ្នាំ មុខរបរ កម្មករជ្រៀកឈើ មានទីលំនៅភូមិត្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវបានសមត្ថកិច្ចនាំយកទៅធ្វើត្រាប់តាម ពីសកម្មភាពដែលខ្លួនបានប្រព្រឹត្ត ហើយនៅចំពោះមុខសមត្ថកិច្ចជនសង្ស័យរូបនេះបានសារភាពថា ខ្លួនពិតជាបានសម្លាប់ទៅលើជនរងគ្រោះត្រូវជាមិត្តភក្រមែន ក្រោយរូបគេទូរសព្ទ័ហៅជនរងគ្រោះ មកសេពគ្រឿងញៀនជាមួយគ្នា ក្នុងនោះខ្លួនបានយកដំថ្មវ៉ៃទៅលើក្បាលជនរងគ្រោះ បណ្តាលអោយស្លាប់ នៅនឹងកន្លែងកើតហេតុ ដើម្បីប្លន់យកម៉ូតូនិងសម្ភារៈជាប់ខ្លួន។
ក្រោយធ្វើសកម្មភាពរួចខ្លួនក៏ជិះម៉ូតូជនរង​គ្រោះចូលទៅក្រុងព្រះសី​ហនុ ដើម្បីលក់ ប៉ុន្តែគ្មានអ្នកហ៊ានទិញ ព្រោះម៉ូតូគ្មានប័ណ្ណសម្គាល់(កាតគ្រី) ទើបជិះម៉ូតូត្រឡប់មកផ្ទះវិញ និងក្រោយមកត្រូវបាននគរបាលចាប់ខ្លួន។ ជនសង្សយ័នគរបាលកំពុងសាកសួរបន្តតាមនិតិវិធី ដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្តន្ទាទោស៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya