ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនជនសង្ស័យ ២នាក់ ករណីឆក់កាបូប កំពុងដឹកត្រីទៅលក់ បណ្ដាលឲ្យដួលម៉ូតូរងរបួសធ្ងន់ នៅកណ្តាល

ឃាត់ខ្លួនជនសង្ស័យ ២នាក់ ករណីឆក់កាបូប កំពុងដឹកត្រីទៅលក់ បណ្ដាលឲ្យដួលម៉ូតូរងរបួសធ្ងន់ នៅកណ្តាល

កណ្ដាលៈ  នៅត្រង់ចំណុចផ្លូវលេខ២១ ស្ថិតក្នុងភូមិព្រែកតាឡៃ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល  កាលពីវេលាម៉ោង៤និង២៥នាទី ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០  ។ រថយន្ដមួយគ្រឿងចតលើចិញ្ចើមផ្លូវដោយពុំដាក់ស្លាកសញ្ញាសម្គាល់ត្រឹមត្រូវ ត្រូវរថយន្ដដឹកត្រីមួយគ្រឿងទៀត បើកល្បឿនលឿនបានបុកពេញមួយទំហឹង បណ្ដាលឲ្យស្រ្ដីម្នាក់ស្លាប់ និង២នាក់ទៀតរបួសធ្ងន់ ។
ស្រ្ដីរងគ្រោះស្លាប់ឈ្មោះ កាន់ ញ៉ុង ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិវៀតណាម មុខរបរដឹកត្រី ជាអ្នករួមលើរថយន្ដដឹក ត្រីម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3E-9673 បើកបរដោយឈ្មោះ ប៊ិន លើង ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិវៀតណាម មុខរបរ បើកបររថយន្ត (រងរបួសធ្ងន់) និងមានអ្នករួមដំណើរម្នាក់ឈ្មោះ វី ធឿង ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិវៀតណាម ព្រូរថយន្ត ។ ជនរងគ្រោះទាំង៣នាក់ បច្ចុប្បន្នស្នាក់នៅភូមិសំពៅពូន ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។ ចំណែករថយន្ដម្ខាងទៀតម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3B-8676 (អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ រត់គេចខ្លួន) ។
នៅមុនពេលកើតហេតុ មានរថយន្ដមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3B-8676 បានខូចមកចតលើចិញ្ចើមផ្លូវជាតិលេខ២១ ដោយពុំដាក់ស្លាកសម្គាល់ត្រឹមត្រូវទេ ខណៈនោះក៏មានរថយន្ដមួយ គ្រឿងទៀតម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3E-9673 រថយន្ដដឹកត្រី បើកដោយល្បឿនលឿន មិនប្រយ័ត្នក៏បុករថយន្ដដែលចតលើចិញ្ចើមផ្លូវនោះពេញមួយទំហឹង បណ្ដាលឲ្យស្រ្ដីរងគ្រោះគៀបជាប់នៅ ក្នុងរថយន្ដដឹកត្រីស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រីឯអ្នកបើកបរ និងព្រូរថយន្ដ២នាក់ រងរបួសធ្ងន់ ។ចំណែកម្ចាស់រថយន្ដដែលខូចចតលើចិញ្ចើមផ្លូវនោះ រត់បាត់ស្រមោល។
ជនរងគ្រោះរងរបួសធ្ងន់ ត្រូវបានរថយន្ដសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យប្រទេសវៀតណាម ។ ចំណែកមធ្យោបាយពាក់ព័ន្ធ ត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកស្អាង ចុះធ្វើការពិនិត្យវាស់វែង រួចកសាងឯកសារដកហូតមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya