ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » បញ្ជូនជនសង្ស័យ០២នាក់ រួមនឹងវត្ថុតាងទៅសាលាដំបូង ករណីជួញដូរនិងប្រើប្រាស់សារធាតុញៀន នៅព្រះសីហនុ

បញ្ជូនជនសង្ស័យ០២នាក់ រួមនឹងវត្ថុតាងទៅសាលាដំបូង ករណីជួញដូរនិងប្រើប្រាស់សារធាតុញៀន នៅព្រះសីហនុ

ខេត្តព្រះសីហនុ៖  កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន មន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យចំនួន០២នាក់ រួមនឹងវត្ថុតាង ទៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ចុះបង្រ្កាបយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅចំណុចភូមិ២ សង្កាត់១ ក្រុងព្រះសីហនុ នៅវេលាម៉ោង១៤:០០នាទីរសៀល ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ ។

១/ ឈ្មោះ ហ្វៀង វ៉ាងយ៉ៃ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិ២ សង្កាត់១ ក្រុងព្រះសីហនុ។

២/ ឈ្មោះ ជន ចាន់ណាក់ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នរស់នៅសង្កាត់៤ ក្រុងព្រះសីហនុ។

+ វត្ថុតាងរួមមាន÷

១/ ម្សៅសថ្លា ចំនួន០៣កញ្ចប់

២/ ជញ្ជីង ចំនួន០១

៣/ ខ្សៀជក់ ចំនួន០១

៤/ ដបជក់ ចំនួន០១

៥/ ទូរស័ព្ទ ចំនួន០២គ្រឿង

៦/ ម៉ូតូ ចំនួន០១គ្រឿង ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya