ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » បុរស២នាក់ បានរងរបួសធ្ងន់ ករណីគ្រោះថ្នាក់ចរាចរណ៍ នៅភ្នំពេញ

បុរស២នាក់ បានរងរបួសធ្ងន់ ករណីគ្រោះថ្នាក់ចរាចរណ៍ នៅភ្នំពេញ

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង២០នាទីយប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវលេខ១០០៧ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខរាជធានីភ្នំពេញ។
បុរស២នាក់បានរងរបួសធ្ងន់ខណះកំពុងជិះម៉ូតូតាមផ្លូវស្រាប់តែមានរថយន្ត១គ្រឿងមិនចាំម៉ាកបើកមកបុកពីក្រោយ

ពេញទំហឹងហើយអ្នកបើកបរបើករត់បាត់។
ជនរងគ្រោះទាំងពីរមិនទាន់ស្គាល់អត្តសញ្ញាណទេ បើតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេល កើតហេតុគេឃើញបុរស ពីនាក់ជិះម៉ូតូមួយគ្រឿងម៉ាកM Slazពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ1HR-1215 ឌុបគ្នា ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងលុះដល់ចំណុចផ្លូវបំបែកជាបួនក៏មានរថយន្តមួយគ្រឿងមិនចាំម៉ាកបើក

មកពីក្រោយបុកពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់តែម្តងហើយរថយន្តបង្កបើករត់បាត់។  ជនរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យចំណែកម៉ូតូត្រូវបានបងប្អូនយកទៅជួសជុលដោយខ្លួនឯង៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya