ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ពលករចាញ់បោកមេខ្យល់ ទៅប្រទេសថៃ ៣៤នាក់ ត្រូវបានជួយសង្គ្រោះ និងបញ្ជូនមកស្នាក់នៅមណ្ឌលចត្តាឡីស័ក ស្រុកស្វាយចេក នៅបន្ទាយមានជ័យ

ពលករចាញ់បោកមេខ្យល់ ទៅប្រទេសថៃ ៣៤នាក់ ត្រូវបានជួយសង្គ្រោះ និងបញ្ជូនមកស្នាក់នៅមណ្ឌលចត្តាឡីស័ក ស្រុកស្វាយចេក នៅបន្ទាយមានជ័យ

(បន្ទាយមានជ័យ)៖ នាយប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០  ក្រោយពីបានទទួលបទបញ្ជារបស់ លោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ យោធភូមិភាគទី៥  លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការទិសទី១ បន្ទាយមានជ័យ បានដឹកនាំកម្លាំងយោធា ចុះទប់ស្កាត់ និងជួយសង្គ្រោះប្រជាពលរដ្ឋ ដែលចាញ់បោកមេខ្យល់ នាំចេញទៅធ្វើការនៅប្រទេសថៃ បានទាន់ពេលវេលា ហើយក៏បានបញ្ជូន ពលរដ្ឋទាំងនោះទៅស្នាក់នៅមណ្ឌលចត្តាឡីស័ក ស្រុកស្វាយចេក។

មេខ្យល់បានធានានាំពួកគាត់ ឆ្លងដែនទៅប្រទេសថៃ ដោយយកម្នាក់ៗ ចំនួន២៥០០បាត តែមកដល់ចំណុច ខាងលើភាគីថៃបានបិទព្រំដែន មិនឲ្យចូលស្របពេលដែលប្រទះឃើញកម្លាំងយើង ឈរជើងតាមបន្ទាត់ព្រំដែនផងនោះ មេខ្យល់ក៏បានគេចខ្លួនបាត់។ ប្រជាពលករ ដែលចាញ់បោកមេខ្យល់ ទាំង៣៤នាក់នោះ រស់នៅក្នុងខេត្តបន្ទាយមានជ័យ ចំនួន១១នាក់, ខេត្តបាត់ដំបង ចំនួន៤នាក់, ខេត្តពោធិ៍សាត់ ចំនួន១០នាក់, ខេត្តព្រៃវែង ចំនួន៣នាក់, ខេត្តកំពង់ចាម ចំនួន២នាក់, ខេត្តកំពត ចំនួន៤នាក់។

ថៃបានបន្តដាក់ប្រទេស ក្នុងភាពអាសន្ន១ខែបន្តទៀត ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya