ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » សាកសពយុវជនម្នាក់ ទំនងជាស្លាប់២ថ្ងៃមកហើយ​ ត្រូវគេប្រទះឃើញដេកស្លាប់ នៅព្រះសីហនុ

សាកសពយុវជនម្នាក់ ទំនងជាស្លាប់២ថ្ងៃមកហើយ​ ត្រូវគេប្រទះឃើញដេកស្លាប់ នៅព្រះសីហនុ

ខេត្ត​ព្រះសីហនុ​ ៖​ នៅម៉ោង១៤និង៣៥នាទីថ្ងៃទី២៩ខែមេសាឆ្នាំ២០២០ សាកសពយុវជនម្នាក់ដែល ទំនងជាស្លាប់២ថ្ងៃមកហើយ​ ត្រូវគេប្រទះឃើញដេកស្លាប់យ៉ាងកំសត់នៅលើវាលស្មៅក្នុងព្រៃក្បែរភូមិ ស្ថិតនៅចំណុចក្រោយវត្តថ្មដាក្រោមភូមិសំរ៉ុងក្រោមឃុំសំរ៉ុងស្រុកព្រៃនប់ខេត្តព្រះសីហនុ។

ក្រោយប្រទះឃើញសពភ្លាមៗ ព័ត៌មាននេះបានដឹងដល់ឪពុកម្តាយជនរងគ្រោះហើយសពត្រូវគេស្គាល់ឈ្មោះផាតភារៈ ភេទប្រុសអាយុ១៩ឆ្នាំមុខរបរបុគ្គលិកមីហ៊ីលវាលរេញទីលំនៅភូមិត្រពាំងមូលឃុំជើងគោស្រុកព្រៃនប់ខេត្តព្រះសីហនុ។

យោងតាមការនិយាយប្រាប់ពីស្ត្រីឈ្មោះចាន់ដា អាយុ៤៣ឆ្នាំ ត្រូវជាម្តាយរបស់ជនរងគ្រោះបានប្រាប់ថា ជនរងគ្រោះ(ផាតភារៈ) បានបាត់ពីផ្ទះចំនួន២ថ្ងៃមកហើយ(ថ្ងៃទី២៧ខែមេសា) នៅម៉ោងប្រមាណជា៩យប់ ដោយជិះម៉ូតូមួយគ្រឿងម៉ាកសេ១២៥ពណ៌ខ្មៅឆ្នាំ២០១៩ពាក់ស្លាកលេខ1H-៩៧៧២ រហូតមកដល់ថ្ងៃនេះ។

សាកសពមានស្នាមវាយនឹងវត្ថុរឹង ត្រូវក្បាលផ្នែកខាងក្រោយក្បែរទីតាំងសាកសពមានសម្ភារៈសម្រាប់​សេពគ្រឿងញៀនមួយចំនួន។ សមត្ថកិច្ចបានធ្វើការសន្និដ្ឋានថា នេះអាចជាបទល្មើសលួចមានស្ថានទំងន់ទោសបណ្តាលឲ្យស្លាប់។ សាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya