ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនជនសង្ស័យ ២នាក់ ​ពា​ក់​ព័ន្ធករណីរក្សាទុកជួញដូរ​ចែកចាយថ្នាំញៀ​ន​ នៅកំពង់ស្ពឺ

ឃាត់ខ្លួនជនសង្ស័យ ២នាក់ ​ពា​ក់​ព័ន្ធករណីរក្សាទុកជួញដូរ​ចែកចាយថ្នាំញៀ​ន​ នៅកំពង់ស្ពឺ

កំពង់ស្ពឺ​ ៖  ​ កំលាំងនគរបាលធ្វើការ​ល្បាតក្នុងភូមិសាស្រ្ដ​ ទើបប្រទះឃើញមុខសញ្ញាសង្ស័យចំនួន២​ នាក់​ នៅចំណុច ផ្ទះឈ្មោះ​ វន​ សុ​ខ​អៀង​ ហៅ​ អេ​ង​ ភេទ​ប្រុ​ស​ អាយុ​២៥​ឆ្នាំ​នៅ​ភូមិ​ស្រែ​កក់​ ឃុំ​រលាំងចក​ ស្រុ​ក​សំរោង​ទង​ ខេត្តកំព​ង់​ស្ពឺ​ បានរត់គេចបន្ទាប់ពីបា​នឃើញសមត្ថកិច្ចនគ​របាល​ដោយបន្សល់​ទុកនូវ​វត្ថុតាង​រួមមានគ្រឿង​ញៀន​ចំនួន​ ១៥​កញ្ចប់​ ,ជញ្ជី​ង​ថ្លឹង​គ្រឿង​ញៀ​ង​ ០១​ គ្រឿង​,​ ឧបករណ៍​ប្រើ​ប្រា​ស់​​គ្រឿ​ងញៀន​ចំ​នួ​ន​ ០១​ ,​ ទុយោ​កែ​ច្នៃ​សម្រាប់​រំ​លែក​គ្រឿង​ញៀ​ន​ចំនួន​ ០១,​ កន្ត្រៃ​ ០​១​ ខ្សៀ​ចំនួ​ន​០២​ និង​ដែ​ក​កេះ​ចំនួន​០៥​ នៅ​ក្នុង​តូប​ក្រោយ​ផ្ទះ​ចំងាយ​២០​ម៉ែត្រ កាលពីវេលាម៉ោង​ ១៦.០០នាទី​ ថៃ្ងទី​២៨​ ខែមេ​សា​ ឆ្នាំ២០២០ ​។​

បង្រ្កាបមុខសញ្ញា ឈ្មោះឈិ​ន​ លឿ​ ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ​ ភូមិ​ផ្សារ​សា​មគ្គី​ សង្កាត់​កណ្ដោល​ដុំ​ ក្រុង​ច្បារមន​ ខេត្តកំពង់​ស្ពឺ​ នឹង​ឈ្មោះ​ ម៉េ​ន​ រ៉ា​ជិប​ អាយុ​១៨​ឆ្នាំ​ ភូមិ​ត្រពាំង​ពោធិ​ ឃុំ​វល្លិ​ស​ ស្រុក​សំរោង​ទង​ ខេត្តកំពង់ស្ពឺ​ នៅវេលាម៉ោងប្រមាណ២០.៣០នាទី​ ឃាត់​នៅ​ចំណុច​ផ្លូវជាតិ​លេខ​៤​ គីឡូម៉ែត្រ​លេខ​៤០-៤១​ ភូមិ​វល្លិ​ស​ ឃុំ​វល្លិ​ស​។

ជនសង្ស័​យដែលនគរ​បាលឃាត់ខ្លួនបានទាំង២នាក់​ គឺបា​នទទួលស្គាល់ថា​ វត្ថុតាងថ្នាំញៀននិងសម្ភារៈ​ មួ​យចំនួននៅតូបក្បែរផ្ទះឈ្មោះ​ វន​ សុ​ខ​អៀង​ គឺជា​របស់ខ្លួន​មិនមានជាប់ពាក់ព័ន្ធនឹងអ្នកដទៃឡើយ​ពេលឃាត់ខ្លួនជនសង្ស័យទាំង២នាក់​ សមត្ថកិច្ច​រកឃើញនិងដកហូត​វត្ថុ​តាងបន្ថែមគ្រឿងញៀន​២​កញ្ចប់​​,​ ម៉ូតូ​០១​គ្រឿង​,​ ទូរស័ព្ទ០​១​គ្រឿង​។​

​ជាក់ស្ដែងវត្ថុតាងគ្រឿងញៀន​សរុប​ ១៧​ កញ្ចប់,​ ជញ្ជីង​ថ្លឹង​០១​ ,​ទូរស័ព្ទ​០១​គ្រឿង​,​ ម៉ូតូ​០១​គ្រឿង​,​ ទុយោ​កែ​ច្នៃ​សម្រា​ប់​​រំលែក​គ្រឿង០​១,​ ឧ​បករ​ណ៌​ប្រើប្រាស់​គ្រឿង​ញៀន​ចំនួ​ន០​១,​ខ្សៀ​០២,​ កន្ត្រៃ​ ០១,​ ដែកកេះ​០៥​។​ បញ្ជាក់ឈ្មោះ​ ឈិ​ន​ លឿ​ ជា​មុខសញ្ញា​មាន​ដីកាចាប់ខ្លួន​ចំនួន​ ​៤​ ដីកា​ បច្ចុប្បន្ន​សមត្ថកិច្ចនគរបាលស្រុក​បានកសាងសំណុំរឿង​បញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋានន​គរបាលខេត្ដ​ ដើម្បីចំណាត់ការនីតិវិធីបន្ដ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya