ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » បង្ក្រាបមេខ្លោងកែច្នៃ និងជួញដូរគ្រឿងញៀន ២នាក់ រឹបអូសថ្នាំញៀនជិត៦០គីឡូក្រាម នៅភ្នំពេញ

បង្ក្រាបមេខ្លោងកែច្នៃ និងជួញដូរគ្រឿងញៀន ២នាក់ រឹបអូសថ្នាំញៀនជិត៦០គីឡូក្រាម នៅភ្នំពេញ

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០នេះ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការរដ្ឋាននគរបាលជាតិ  បានបើកប្រតិបត្តិការបង្ក្រាបករណីកែឆ្នៃ ជួញដូរសារធាតុញៀន ដោយខុសច្បាប់ ឃាត់ខ្លួនមេខ្លោងជាជនបរទេស២នាក់ រឹបអូសថ្នាំញៀនជិត៦០គីឡូក្រាម។

ប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀនេះ ធ្វើឡើងនៅវេលាម៉ោង១៤៖៤០នាទី ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ នៅចំណុចផ្ទះគ្មានលេខ ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កម្លាំងជំនាញ «ក១១» របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកឧត្ដមសេនិយ៍ត្រី ស៊ី ផល្លា នាយករងមន្ទីរ និងមានការសំរបសំរួលពីលោកព្រះរាជអជ្ញារង សាយ ណូរ៉ា បានដំណើរការបង្ក្រាបករណីកែឆ្នៃ ជួញដូរគ្រឿងញៀន។

ការបង្ក្រាបនេះអនុវត្តតាមបញ្ជាដឹកនាំរបស់ នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ព្រមទាំងតាមការបញ្ជាដឹកនាំដោយផ្ទាល់ របស់នាយ ឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងឧត្ដមសេនិយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន។

លទ្ធផលនៃការបង្ក្រាបករណីកែច្នៃគ្រឿងញៀនដ៏ធំនេះ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យ២នាក់ មានឈ្មោះ LEE KWAN FUK ភេទប្រុស ជនជាតិចិន (ហុងកុង) កាន់លិខិតឆ្លង ដែនលេខ KJ06288571 និងឈ្មោះ THET THET HLAING ភេទស្រី ជនជាតិមីយ៉ាន់ម៉ា កាន់លិខិតឆ្លងដែនលេខ MA 030746។

សម្រាប់វត្ថុតាងដែលដកហូតបានរួមមាន៖ សារធាតុញៀនអិចស្តាស៊ីប្រមាណ ១៤០,០០០គ្រាប់ មានទម្ងន់ជាង៥៧គីឡូក្រាម និងម៉ាស៊ីនកែឆ្នៃ២គ្រឿង។  ជនសង្ស័យ និងវត្ថុតាងត្រូវបានបញ្ជូន មកមន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីបន្តការស៊ើបអង្កេតតាមចាប់មេខ្លោង និងអ្នកពាក់ព័ន្ធ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya