ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » សូមមានការប្រុងប្រយ័ត្នបងប្អូន! ដែលមានមុខរបរវេលុយ ផ្ទះវេរលុយមួយកន្លែង ត្រូវជនសង្ស័យ មួយក្រុមប្រើល្បិចចូលលួចប្រាក់អស់ចំនួន៣ម៉ឺនដុល្លារ ហើយគេចខ្លួនបាត់

សូមមានការប្រុងប្រយ័ត្នបងប្អូន! ដែលមានមុខរបរវេលុយ ផ្ទះវេរលុយមួយកន្លែង ត្រូវជនសង្ស័យ មួយក្រុមប្រើល្បិចចូលលួចប្រាក់អស់ចំនួន៣ម៉ឺនដុល្លារ ហើយគេចខ្លួនបាត់

( កំពង់ចាម) ៖ ផ្ទះវេរលុយមួយកន្លែង ត្រូវជនសង្ស័យ មួយក្រុមប្រើល្បិចចូល លួចប្រាក់អស់ចំនួន៣ម៉ឺនដុល្លារ ហើយគេចខ្លួនបាត់ ។

ប៉ូលិសបានអោយដឹងថា៖ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង៩ និង៣០នាទី សមកិច្ចនគរបាលបានទទួលបណ្តឹងពី ឈ្មោះ ស្រ៊ុនវ៉ានថាន ភេទប្រុស អាយុ៣៨ឆ្នាំ ជាតិខ្មែរ និងប្រពន្ធ ឈ្មោះ នីម តូនីតា អាយុ ២៨ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាមថា នៅវេលាម៉ោង៩ និង១០នាទី ខ្លួនកំពុង តែនៅលក់ដូរ និងមានវេលុយ(វីង) នៅផ្ទះរបស់ខ្លួន ស្រាប់តែមានមនុស្សស្រីម្នាក់ បានជិះម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥មិនចាំសេរី ពណ៌ខ្មៅ មិនចាំស្លាកលេខ ស្លៀកខោអាវឈុត ពណ៌ក្រហម ផ្កាពណ៌ស បានមកឈប់ចាក់សាំងខ្លួនចំនួន៤លីត្រ ដោយអោយខ្លួនយកសាំងមកចាក់ម្តង២លីត្រ។

នៅពេលនោះក៏មានបក្ខពួកម្នាក់ទៀត ស្លៀកខោកាប៊យជើងវែង ពាក់អាវយឺត ដៃវែងពណ៌ខ្មៅ ពាក់មួកពណ៌ប៉ារ៉េពណ៌ខ្មៅ ពាក់ម៉ាស់ បានធ្វើសកម្មភាព ដើរចូលមកក្នុងរោងវេលុយ(វីង)របស់ម្ចាស់ផ្ទះ ហើយបានយក លុយរបស់ខ្លួននៅក្នុង ផតតុ សំរាប់ទុកវេអោយភ្ញៀវអស់ចំនួន ៣០.០០០$ (បីម៉ឺនដុល្លាអាមេរិក) ក្នុង ខណៈខ្លួនកំពុងតែនៅចាក់សាំងអោយបក្ខពួករបស់វានៅមុខផ្ទះ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya