ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនជនសង្ស័យ ២នាក់ ជាមួយថ្នាំញៀន នៅព្រះសីហនុ

ឃាត់ខ្លួនជនសង្ស័យ ២នាក់ ជាមួយថ្នាំញៀន នៅព្រះសីហនុ

ព្រះសីហនុ ៖  កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ ជនសង្សយ័២នាក់ត្រូវបាននគរបាលឃាត់ខ្លួន ពាក់ពន្ធ័បទល្មើសគ្រឿង ញៀន នៅចំណុចការដ្ឋានផ្ទុកគ្រឿងចក្រ សាងសង់ផ្លូវល្បឿនលឿន ស្ថិតក្នុងភូមិស្ទឹងឆាយខាងត្បូង ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។

ជនសង្ស័យមានឈ្មោះ ៖ ១/ឈ្មោះ ម៉ន ស៊ីនួន ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករផ្លូវល្បឿនលឿន មានទីលំនៅ ភូមិស្រឡៅ ឃុំអន្លង់ជ្រៃ ថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ ២/ ឈ្មោះ រស់ តារា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ វិស្វករធ្វើផ្លូវល្បឿនលឿន មានទីលំនៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខ័ណ្ឌមានជ័យ ក្រុងភ្នំពេញ។

ដកហូតវត្ថុតាងរួមមាន ម៉្សៅក្រាមសារធាតុញៀនប្រភេទ មេតំហ្វេតាមីន (ICE) ម៉ាទឹកកក ចំនួន ១០កញ្ចប់ (ធំចំនួន ០៣កញ្ចប់,តូចចំនួន ០៧កញ្ចប់)ទូរស័ព្ទដៃចំនួន ០២គ្រឿង,លុយចំនួន ៨៥ ០០០៛(ប្រាំបីម៉ឺនប្រាំពាន់រៀលគត់)។  ជនសង្ស័យទាំងពីរនាក់រួមទាំងវត្ថុតាងខាងលើ ត្រូវបានផ្នែកជំនាញកសាងសំណុំរឿងបញ្ជូនទៅ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចាត់ការបន្ត៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya