ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ផ្សាយ​ដោយសារព័ត៌មាន CNA ! ចំនួនករណីឆ្លងជំងឺ COVID-19 នៅសិង្ហបុរីកើនដល់​១៥,៦៤១នាក់ ក្រោយអ្នកឆ្លងថ្មី​៦៩០នាក់ទៀតត្រូវបានប្រកាស

ផ្សាយ​ដោយសារព័ត៌មាន CNA ! ចំនួនករណីឆ្លងជំងឺ COVID-19 នៅសិង្ហបុរីកើនដល់​១៥,៦៤១នាក់ ក្រោយអ្នកឆ្លងថ្មី​៦៩០នាក់ទៀតត្រូវបានប្រកាស

(សិង្ហបុរី)៖ នារសៀលថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២០ នេះតែម្តងសិង្ហបុរីបានប្រកាសថា ចំនួនអ្នកឆ្លង COVID-19 នៅក្នុងប្រទេសខ្លួន បានកើនលើស ១៥,០០០ករណី បន្ទាប់ពីករណីថ្មីៗប្រមាណ ៦៩០នាក់ ទើបត្រូវបានរកឃើញថែមទៀត។ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មាន CNA។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលសិង្ហបុរី ក្នុងចំណោមករណីថ្មីៗទាំងនោះមានត្រឹម ០៦ករណីប៉ុណ្ណោះ ដែលជាពលរដ្ឋសិង្ហបុរី ឬអ្នកមានទីលំនៅអចិន្រ្តៃយ៍នៅសិង្ហបុរី ខណៈករណីផ្សេងទៀតគឺពលករ កាន់ប័ណ្ណការងារយៈពេលវែង ដែលកំពុងរស់នៅតាម អគារស្នាក់នៅសម្រាប់ពលករបរទេស។ បូកជាមួយចំនួនករណីថ្មីខាងលើ តួលេខអ្នកឆ្លងសរុបនៅសិង្ហបុរីកើនដល់ ១៥,៦៤១ករណី ក្នុងនោះស្លាប់ ១៤នាក់ និងជាសះស្បើយវិញ ១,១២៨នាក់។

គួរជម្រាបថា បើតាមការប្រកាសរបស់អាជ្ញាធរសិង្ហបុរីកាលពីថ្ងៃអង្គារ ប្រព័ន្ធសុខាភិបាលសិង្ហបុរីនឹងត្រូវបង្កើន សមត្ថភាព ឲ្យខ្លាំងក្លាបន្ថែម ដើម្បីទប់ទល់ជាមួយការកើនឡើងនៃចំនួនអ្នកឆ្លង COVID-19 ក្នុងរយៈពេល ០២ខែខាងមុខ ហើយចំនួនគ្រែសម្រាប់អ្នកសម្រាកសម្រាប់អ្នកជំងឺ ដែលមានរោគសញ្ញាស្រាលៗ នឹងត្រូវបង្កើនទ្វេដងរហូតចុងខែមិថុនា ឆ្នាំ២០២០៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya