ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » សកម្មភាពទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកក្នុងស្រុកកំពង់លែង រាលដាលយ៉ាងគំហុក នៅកំពង់ឆ្នំាង

សកម្មភាពទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកក្នុងស្រុកកំពង់លែង រាលដាលយ៉ាងគំហុក នៅកំពង់ឆ្នំាង

កំពង់ឆ្នំាង ៖ តាមការអះអាងរបស់ប្រជាពលរដ្ឋបានឲ្យដឹងថា ការបង្ក្រាបពីសំណាក់សមត្ថកិច្ចចម្រុះនាពេល កន្លងមកគឺធ្វើបានតែទៅលើប្រជាពលរដ្ឋតូចតាច ចំណែកអ្នកមានលុយអ្នកមានអំណាចដែលមាន ការឃុបឃិតពីសំណាក់មន្ត្រីអាជ្ញាធរនិងមន្ត្រីជំនាញពាក់ព័ន្ធគឺគ្មានសមត្ថកិច្ចណាហ៊ានប៉ះពាល់ឡើយ។ មជ្ឈដ្ឋាននានាបានលើកឡើងថា ករណីសមត្ថកិច្ចម្រុះបង្ក្រាបបទល្មើសទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកក្នុងស្រុកកំពង់លែង នាពេលកន្លងមកបានត្រឹមធ្វើឲ្យល្អមើលប៉ុណ្ណោះ ព្រោះអ្នកមានលុយអ្នកមានអំណាច អាចគេចផុតពីការបង្ក្រាបយ៉ាងសុខស្រួល។

ប្រជាពលរដ្ឋនៅឃុំផ្លូវទូក ឃុំពោធិ៍ និងឃុំស្វាយរំពារ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ដីលិចទឹកក្នុងតំបន់៣ ជម្រកត្រីពង កូនក្នុងតំបន់ហាមឃាត់ត្រូវបានអ្នកមានលុយអ្នកមានអំណាចប្រើគ្រឿងចក្រឈូសឆាយទន្ទ្រានកាន់កាប់រាប់ពាន់ហិកតា

យ៉ាងរលូន។

តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំងនិងលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង គ្មានឆន្ទៈក្នុងការបង្ក្រាបបទល្មើសទន្ទ្រានកាន់កាប់ដីព្រៃ លិចទឹកប្រកបដោយប្រសិទ្ធភាពនោះទេ។ ចំណែកលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ជាប់រវល់ប្រើតួនាទីនិងអំណាចទន្ទ្រានកាន់កាប់ដីធ្លីទ្រព្យសម្បត្តិរដ្ឋជាច្រើនកន្លែងយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ហើយមិនខ្វល់ពីរឿងបង្ក្រាបបទល្មើសទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកក្នុងស្រុកកំពង់លែង នោះទេ។ ដូច្នេះហើយទើបមន្ត្រីរដ្ឋបាលជលផលក្នុងស្រុកកំពង់លែង ក៏ដូចជាមន្ត្រីអាជ្ញាធរថ្នាក់ឃុំនិងថ្នាក់ស្រុកឃុំជិតឲ្យអ្នក មានលុយអ្នកមានអំណាចទន្ទ្រានកាន់កាប់ដីព្រៃលិចទឹករាប់ពាន់ហិកតាក្នុងស្រុកកំពង់លែង យ៉ាងគឃ្លើន។

តាមប្រភពស្និទ្ធនឹងលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ទំនងបទល្មើសទន្ទ្រាន កាន់កាប់ដីព្រៃលិចទឹកក្នុងតំបន់ហាមឃាត់ជាប្រភពចំណូលរបស់លោក ងិន ហ៊ុន ទើបលោក ងិន ហ៊ុន មិនចាត់វិធានការបង្ក្រាបនិងទប់ស្កាត់ប្រកបដោយប្រសិទ្ធភាព។​

ជាក់ស្តែងមិនមែនតែនៅក្នុងស្រុកកំពង់លែង ប៉ុណ្ណោះទេដែលបទល្មើសទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកកើតឡើង

យ៉ាងគំហុក គឺនៅក្នុងស្រុកបរិបូរណ៍ ស្រុកជលគិរី ក្រុងកំពង់ឆ្នាំង ស្រុករលាប្អៀរ និងស្រុកកំពង់ត្រឡាច ក៏មានបទ ល្មើសយ៉ាងពេញបន្ទុកដែរ ព្រោះលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង ធ្វើមិនដឹងមិនឮអ្វីទាំងអស់។ សូម្បីតែលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម និងលោក អេង ជាសាន អគ្គនាយករដ្ឋបាលជលផល ក៏មិនចាត់វិធានការទប់ស្កាត់បទល្មើសឈូសឆាយទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកក្នុងខេត្តកំពង់ឆ្នាំង នោះដែរ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya