ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » នាយក្រិន អាយុ២២ឆ្នាំ ចាប់រំលោភក្មេងស្រី អាយុ១៣ ឆ្នាំ រហូតមានផ្ទៃពោះ ទើបភ្ញាក់ផ្អើល នៅព្រះវិហារ

នាយក្រិន អាយុ២២ឆ្នាំ ចាប់រំលោភក្មេងស្រី អាយុ១៣ ឆ្នាំ រហូតមានផ្ទៃពោះ ទើបភ្ញាក់ផ្អើល នៅព្រះវិហារ

ព្រះវិហារ ៖  ជនសង្ស័យហាស្សនាមនាយក្រិន ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ នេះនៅភូមិពើក ឃុំពុទ្រា ស្រុកជ័យសែន ខេត្តព្រះវិហារ តាមការចង្អុលបង្ហាញពីការិយាល័យជួញដូរ និងការពារអានីតិជននៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ។

ហាស្សនាមហៅនាយក្រិនអាយុ២២ឆ្នាំ ត្រូវបានចាប់ខ្លួនដោយសមត្ថកិច្ចស្រុកជ័យសែន ហើយបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ពីបទរំលោភសេពសន្ថវៈលើក្មេងស្រីអាយុ១៣ឆ្នាំ មានផ្ទៃពោះជាច្រើនខែ។

ជនសង្ស័យមានឈ្មោះ ស៊ុម ហម ហៅនាយក្រិន អាយុ២២ឆ្នាំ រស់នៅភូមិពើក ឃុំពុទ្រា ស្រុកជ័យសែន ខេត្តព្រះវិហារ។ចំណែកក្មេងស្រីរងគ្រោះមិនបានបញ្ជាក់អត្តសញ្ញាណឡើយ ហើយដឹងថាមានផ្ទៃពោះជាច្រើនខែទៀតផង។

នាយក្រិនបានធ្វើសកម្មភាពចាប់រំលោភក្មេងស្រីរងគ្រោះ ក្នុងអំឡុងខែតុលា ឆ្នាំ២០១៩កន្លងទៅ ស្ថិតនៅ ភូមិឃុំខាងលើជាមួយគ្នា។ក្រោយពីចាប់ខ្លួន​ជនសង្ស័យត្រូវបានបញ្ជូនខ្លួនមកកាន់ការិយាល័យជួញដូរមនុស្សនិង ការពារអានីតិជននៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បន្តនីតិវិធីតាមផ្លូវច្បាប់ដើម្បីបញ្ជូនទៅតុលាការ​ខេត្តព្រះវិហារ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya