ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » លោកតាវ័យ ៧៨ឆ្នាំម្នាក់ រំលោភចៅស្រីបង្កើត អាយុក្រោម ១៥ឆ្នាំ នៅពោធិ៍សាត់

លោកតាវ័យ ៧៨ឆ្នាំម្នាក់ រំលោភចៅស្រីបង្កើត អាយុក្រោម ១៥ឆ្នាំ នៅពោធិ៍សាត់

ពោធិ៍សាត់:​ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា សមត្ថកិច្ចនគរបាលស្រុកភ្នំក្រវាញ កំពុងធ្វើការស្រាវជ្រាវតាមចាប់ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី រួមភេទជាមួយអនីតិជនក្រោមអាយុ ១៥ឆ្នាំ ឧបទ្ទវហេតុនេះ កើតឡើងកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ២និង ១៥នាទីរសៀលនៅភូមិបាក់ត្រកួន ឃុំលាច ស្រុកភ្មំក្រវាញ ខេត្តពោធិ៍សាត់។

មុនពេលកើតហេតុជនសង្ស័យឈ្មោះ លឹម មុយ ភេទប្រុស អាយុ ៧៨ឆ្នាំ បាននាំចៅស្រីបង្កើតឈ្មោះ ម. ក.ញ អាយុ ៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុជាមួយគ្នាខាងលើទៅយកទឹកក្រូច និងលុយនៅផ្ទះរបស់ខ្លួន ពេលឡើងទៅដល់លើផ្ទះជន សង្ស័យត្រូវជាជីតាបង្កើតបានចាប់ចៅស្រីផ្ដួលទៅលើក្ដារ ហើយចាប់សំរាតខោ រួចឡើងពីលើ យកប្រដាប់ភេទខ្លួន ដាក់ញុលៗទៅលើប្រដាប់ភេទក្មេងស្រីមួយសន្ទុះ ធ្វើឲ្យក្មេងស្រីឈឺ ក៏ច្រានគាត់ចេញ រួចងើបស្លៀកខោរៀងៗ ខ្លួន(មិនបានសម្រេច) ហើយជនសង្ស័យបានហាមចៅស្រីមិនឲ្យនិយាយប្រាប់អ្នកណាម្នាក់ឲ្យដឹងពីរឿងនេះនោះឡើយ ។ រហូត ដល់ពេលល្ងាចឡើងនាថ្ងៃដដែលកុមារីរងគ្រោះ បានយករឿងនេះមកប្រាប់ម្ដាយបង្កើតរបស់ខ្លួន។

ក្រោយពីស្តាប់ការរៀបរាប់របស់កូនស្រីអំពីដំណើររឿងដ៏អាក្រាតមួយនេះ ម្ដាយជនរងគ្រោះមានការអាណិត អាសូរកូនស្រីជាពន់ពេកក៏បាននាំកូនស្រីរបស់ខ្លួនមកដាក់ពាក្យបណ្ដឹង នៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ៨និង៣០នាទីព្រឹក ។ លោកអធិការនគរបាលស្រុកភ្នំក្រវាញតាន់ គារិទ្ធ ក្រោយពេលទទួលបណ្តឹងរួចលោកបានចាត់កម្លាំង ចុះសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលលាចទៅ ដល់ផ្ទះជនសង្ស័យ ឈ្មោះ លឹម មុយ ដើម្បីឃាត់ខ្លួនយកមកសួរនាំ តែមិនឃើញជនសង្ស័យ នៅផ្ទះរហូតមកដល់ថ្ងៃទី២៩នេះ សមត្ថកិច្ចនៅតែតាមប្រម៉ាញ់ ដើម្បីចាប់ខ្លួនជនសង្ស័យយកមកកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់រកយុត្តិធម៌ជូនជនរងគ្រោះ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya