ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » សម្លាប់ស្ត្រីរោងចក្រមិនបានប៉ុន្មានម៉ោងផង ឃាតក ពិតជាឈាមស្រែកស្បែកហៅ មែន គឺគេចមិនរួចពីបាបកម្ម នរក ដ៏តន់ហន់មែន..!

សម្លាប់ស្ត្រីរោងចក្រមិនបានប៉ុន្មានម៉ោងផង ឃាតក ពិតជាឈាមស្រែកស្បែកហៅ មែន គឺគេចមិនរួចពីបាបកម្ម នរក ដ៏តន់ហន់មែន..!

ភ្នំពេញ ៖ ទីបំផុត.. ឃាតក ជាជនដៃដល់ដែលប៉ងរំលោភ ស្រ្តីត្រូវបានកម្លាំងនគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនបានហើយ។
បន្ទាប់ពីទទួលដំណឹងថា មាននារីម្នាក់ត្រូវគេសម្លាប់ ទាំងអាក្រាតកាយនៅបន្ទប់នៃផ្ទះជួលស្ថិតនៅភូមិទ្រា៤ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ នោះ ហើយក៏មានការបញ្ជាពី នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកបាន ស្រាវ ក្តោបមុខសញ្ញានេះ តាមរយៈដឹកនាំកម្លាំងជំនាញ ប្រមាញ់ គ្រប់រូបភាពនៃការងារជំនាញ ឈានដល់ឃាត់ខ្លួនជនសង្ស័យជាឃាតក បានតែម្តង។

ស្ត្រីជាជនរងគ្រោះមាន ឈ្មោះ ស៊ាត ស៊ន អាយុ ២៨ឆ្នាំ ជាកម្មការិនីរោងចក្រ មានស្រុកកំណើតនៅភូមិចារ ឃុំព្រៃរំដេង ស្រុកមេសាង ខេត្តព្រៃវែង ហើយនារីរងគ្រោះខាងលើរូបនេះ គឺត្រូវបានជនដៃដល់វាយនិងយកកាំបិតចាក់ស្លាប់ក្នុងថ្លុកឈាម ក្នុងរូបភាពស្រាតអស់ផ្នែកខាងក្រោម។
អំពើឃាតកម្មនេះកើតឡើង នៅវេលាម៉ោងជាង៧យប់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០នេះ នៅក្នុងបន្ទប់ជួលជាន់ទី២ ស្ថិតក្នុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya