ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ភ្ញាក់ផ្អើល លោកផ្កាយពីរម្នាក់ ត្រូវបានតុលាការដោះលែង នៅស្ទឹងត្រែង

ភ្ញាក់ផ្អើល លោកផ្កាយពីរម្នាក់ ត្រូវបានតុលាការដោះលែង នៅស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ ពាក់ព័ន្ធរឿងនេះលោកព្រំ យ៉ា មេឃុំអន្លង់ជ្រៃបានឲ្យដឹងនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០នេះថា លោកបានចេញប័ណ្ណដីឲ្យលោកចាន់ សំអាត នេះមែនតាំងពីឆ្នាំ២០០៨ គឺលោកចាន់ សំអាត នេះគាត់បានទិញពីប្រជាពលរដ្ឋ ជាច្រើនប្លង់ ច្រើនម្ចាស់ តាំងពីឆ្នាំ២០០៧ កាលនោះដីនេះជាដីបុស្ប។

កាលពីរថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ លោកផ្កាយ២ ចាន់ សំអាត ពាក់ព័ន្ធករណីឈូសឆាយ រុករានទន្ទ្រានដីរដ្ឋយកធ្វើជាកម្មសិទ្ធិ រាប់សិបហិកតា ត្រូវសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្ត ឃាត់ខ្លួនយកមកស្នងការខេត្ត ត្រូវបានសាលាដំបូងខេត្តស្ទឹងត្រែង ដោះលែងឲ្យនៅក្រៅឃុំ តែស្ថិតក្រោមការតាមដានរបស់តុលាការ។
នៅល្ងាចថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ លោកអ៊ូត ស៉ីវុត្ថា ស្នងការរដ្ឋាននគរបាលខេត្ត បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានយើងថា ឈ្មោះចាន់ សំអាត ត្រូវបាន សមត្ថកិច្ចនាំខ្លួនមកស្នងការខេត្ត កាលពីថ្ងៃទី២៤ ខែមេសានោះ ពិតប្រាកដមែន ពាក់ព័ន្ធឈូសឆាយរុករានទន្ទ្រាន យកដីរដ្ឋធ្វើជាកម្មសិទ្ធិ ដោយគ្មានច្បាប់អនុញ្ញាត តែឥឡូវត្រូវបានតុលាការដោះលែង ឲ្យមានសេរីភាពវិញហើយ តែស្ថិតក្នុងការតាមដានរបស់តុលាការ ។ បញ្ហាតួនាទីនឹងមុខដំណែង ធ្វើការបស់លោកផ្កាយ២ លោកមិនអាចបញ្ជាក់បានទេ សមត្ថកិច្ចត្រូវរក្សាសិទ្ធិ ជៀសវាងប៉ៈពាល់សិទ្ធិរបស់គាត់។

លោកមេឃុំបញ្ជាក់ទៀតថា លោកចាន់ សំអាត ជាទាហាននៅភ្នំពេញឋានន្តរស័ក្តផ្គាយ២ ជាកងទ័ពជើងគោក លោកក៏មិនដឹងថាគាត់មានតួនាទីអ្វីដែរ ហើយលោកក៏បានទៅបំភ្លឺនៅតុលាការហើយដែរ នៅព្រឹកមិញនេះ ពាក់ព័ន្ធករណីរឿងលោកផ្កាយ ដែលលោកចេញប័ណ្ណដីឲ្យខាងលើ។
ករណីក្រោមការបញ្ជាពីគណៈបញ្ជាការឯកភាពខេត្ត អោយសមត្ថកិច្ចចុៈបង្ក្រាប

គ្រឿងចក្រ និងឃាត់ខ្លួនលោកផ្កាយ២ ខាងលើ ក្នុងការទន្ទ្រានយកដីព្រៃក្រៅពីដីខ្លួន ទីបំផុតតុលាការដោះលែងបាត់៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya