ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ខ្មាន់កាំភ្លើងដែលបាញ់បុរសម្នាក់ នគរបាលតាមចាប់ខ្លួនបានហើយ ស្រុកជុំគិរី នៅកំពត

ខ្មាន់កាំភ្លើងដែលបាញ់បុរសម្នាក់ នគរបាលតាមចាប់ខ្លួនបានហើយ ស្រុកជុំគិរី នៅកំពត

(ភ្នំពេញ-កំពត)៖  កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០  ខ្មាន់កាំភ្លើងដែលបាញ់ប្រហារ បុរសម្នាក់ បណ្ដាលឲ្យរងរបួសធ្ងន់ នៅខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវកម្លាំងនគរបាលតាមឃាត់ខ្លួនបានហើយនៅស្រុកជុំគិរី ខេត្តកំពត ដោយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តកំពត។

ខ្មាន់កាំភ្លើងរូបនេះ ត្រូវបានចាប់ខ្លួននៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០នេះ ពេលរូបគេកំពុងរត់គេចខ្លួន នៅតាមបណ្ដោយផ្លូវជាតិលេខ៤១ ស្ថិតក្នុងស្រុកជុំគិរី ខេត្តកំពត។

ក្រោយទទួលបានព័ត៌មានអំពីហេតុការណ៍នេះ លោកបានបញ្ជាកម្លាំងរបស់អធិការក្រុង ស្រុកទាំង៨ របស់ខេត្តកំពត បើកស្រាវជ្រាវភ្លាមៗ ដោយសហការជាមួយកម្លាំង នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ រហូតតាមចាប់ខ្លួនបាននៅថ្ងៃនេះតែម្ដង។ បើតាមលោកស្នងការ បច្ចុប្បន្នជនដៃដល់ កម្លាំងនគរបាលរបស់លោក កំពុងរៀបចំឯកសារដើម្បីប្រគល់ជូនកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីចាត់ការបន្ដ។

លោកឧត្តមសេនីយ៍ត្រី ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក៏បានឲ្យដឹងដែរថា ខ្មាន់កាំភ្លើងដែលកម្លាំងនគរបាលតាមចាប់ខ្លួនបាន ឈ្មោះ កែ រ័ត្នវិជ្ជា ជាអ្នកធ្វើសកម្មភាពផ្ទាល់ ក្នុងចំណោមបក្ខពួកចំនួន៣នាក់។  ប្រភពព័ត៌មានផ្សេងទៀត បានបង្ហើបថា ខ្មា ន់កាំភ្លើងខាងលើនេះ គឺជាមន្ដ្រីនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញផងដែរ។

បុរសម្នាក់ត្រូវជនសង្ស័យមួយក្រុម បានដកកាំភ្លើងបាញ់ចំនួនពីរគ្រាប់ បណ្ដាលឲ្យរបួសធ្ងន់ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងជាង៣យប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ ដែលមានទីតាំងស្ថិត នៅតាមបណ្ដោយផ្លូវលេខ៥១ មុខសូរិយាម៉ល ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

មុនពេលកើតហេតុគេបានឃើញបុរសរងគ្រោះ ដើរចេញពីផ្ទះមួយកន្លែង មុខសូរិយាម៉ល ជាមួយជនសង្ស័យមានគ្នាបីនាក់ ហើយមួយសន្ទុះក្រោយមកមិនដឹងថា មានរឿងអ្វីជាមួយគ្នានោះទេ ស្រាប់តែពួកគេបានវាយគ្នាទៅវិញទៅមកជាមួយ រហូតឈានដល់ការដកកាំភ្លើងបាញ់សំដៅជនរងគ្រោះចំនួនពីរគ្រាប់ផ្ទួនៗ បណ្ដាលឲ្យជនរងគ្រោះរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះ បន្ទាន់ដឹកភ្លាមៗនៅឯមន្ទីរពេទ្យផងដែរ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya