ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ឃាត់ជនសង្ស័យ ៧នាក់ និងដកហូតបានគ្រឿងញៀនមួយចំនួន នៅឧត្តរមានជ័យ

ឃាត់ជនសង្ស័យ ៧នាក់ និងដកហូតបានគ្រឿងញៀនមួយចំនួន នៅឧត្តរមានជ័យ

(ឧត្តរមានជ័យ)៖  នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០នេះ ជនសង្ស័យស្រីប្រុសចំនួន ៧នាក់ ត្រូវបានកម្លាំងនគរបាលស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យឃាត់ខ្លួន និងដកហូតបានវត្ថុតាងថ្នាំញៀន និងសម្ភារមួយចំនួន នឹងបានបញ្ជូនទៅស្នងការនគរបាលខេត្តឧត្តរមានជ័យ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ។

កាលពីព្រលប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ កម្លាំងជំនាញផ្នែកគ្រឿងញៀន បានសហការ ជាមួយ កម្លាំងអន្តរាគមន៍នៃអធិការនគរបាលស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បានចុះបង្រ្កាបករណីចែកចាយ រក្សាទុកនិងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ នៅចំណុចប្រាសាទបុរាណ ក្បែវត្តត្រពាំងប្រាសាទ ស្ថិតក្នុងភូមិឃុំ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជយ័ ដោយឃាត់ខ្លួនជនសង្ស័យស្រី ប្រុស៧នាក់។

ជនសង្ស័យទាំង ៧រូបនេះ គឺមានជនសង្ស័យម្នាក់ឈ្មោះ សេង សុវណ្ណារ៉ា ភេទប្រុសអាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ ឃុំខាងលើ ដកហូតបានវត្ថុតាងថ្នាំញៀន១កញ្ចប់ធំ ប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក) និងសម្ភារមួយចំនួនទៀត។ ដោយឡែក បក្ខពួកស្រីប្រុស៦នាក់ទៀត សមត្ថកិច្ចបានធ្វើតេស្តរកសារធាតុញៀន ក្នុងនោះវិជ្ជមាន៤នាក់ និងអវិជ្ជមាន២នាក់។  ជនសង្សយ័ស្រី ប្រុស ទាំង៧នាក់ រួមនឹងវត្ថុតាងត្រូវបាន សមត្ថកិច្ចបញ្ជូនទៅស្នងការនគរបាលខេត្តឧត្តរមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya