ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនបុរស២នាក់ ជាមន្រ្តីយោធានៅអង្គភាពកងពលតូចង៧០ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅភ្នំពេញ

ឃាត់ខ្លួនបុរស២នាក់ ជាមន្រ្តីយោធានៅអង្គភាពកងពលតូចង៧០ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅភ្នំពេញ

ភ្នំពេញ៖  ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់នេះ បានធ្វើឡើងចំនួន២ករណី កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ដោយករណីទី១ នៅចំណុចមុខសណ្ឋាគារ អេន ជេល ផ្លូវលេច២១១ ភូមិ១២ សង្កាត់ វាលវង់ ខណ្ឌ៧មក កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង៣រសៀល ។ ករណីទី២ នៅចំណុចក្នុងណេត ១៨ ផ្ទះលេខ១៥៤B ផ្លូវលេខ១៣៤ ភូមិ១២ សង្កាត់វាលវង់ ខណ្ឌ៧មករា វេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃដដែល ។

ឃាត់ខ្លួនបុរស២នាក់ ដែលជាមន្រ្តីយោធានៅអង្គភាពកងពលតូចង៧០ ជាបន្ទាប់បន្ត ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។

 

នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០នេះថា ជនសង្ស័យចំនួន២នាក់នេះ៖ ទី១/ឈ្មោះ សុខ ពៅ ភេទ ប្រុស អាយុ ២២ឆ្នាំ ជនជាតិ ខ្មែរ យោធា ស្នាក់នៅ ផ្ទះលេខអគារទី៨ ជាន់ទី១បន្ទប់លេខ៥ ផ្លូវ ២១១ ភូមិ១២ សង្កាត់វាលវង់ ខណ្ឌ៧មករា ករណី (ជួញដូរ)។ និងទី២/ឈ្មោះ ផូ ពន្លឺ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ យោធា ស្នាក់នៅបន្ទាយកងពលតូចង៧០ ផ្លូវជាតិលេខ៣ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ (ប្រើប្រាស់)។

ចំណែកវត្ថុតាង និងសម្ភារដកហូត៖ មានម្សៅក្រាម ពណ៌ថ្លា ៣ កញ្ចប់ តូច កង់តួស្រីចំនួន១ ក្រោយពីឃាត់ កម្លាំងផ្នែក ជំនាញ បានធ្វើតេស្តឃើញថា មានសារធាតុញៀន។  ជនសង្ស័យទាំង២នាក់ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរ បាលខណ្ឌ៧មករា ដើម្បីកសាងសុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya