ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » យាយអាយុ៧៥ឆ្នាំ​ ក្លាយជាមេជួញដូរថ្នាំញៀនដ៏កក្រើក​ ប្រចាំក្រុងបាត់ដំបង​ ឃាត់ខ្លួនរួមជាមួយ​ម៉ាទឹកកកមួយចំនួន

យាយអាយុ៧៥ឆ្នាំ​ ក្លាយជាមេជួញដូរថ្នាំញៀនដ៏កក្រើក​ ប្រចាំក្រុងបាត់ដំបង​ ឃាត់ខ្លួនរួមជាមួយ​ម៉ាទឹកកកមួយចំនួន

បាត់ដំបង : ថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១៥និង៣៥ នាទី នៅចំណុចក្រុមទី៣០ ភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបងលោក វរសេនីយ៍ឯក ឆាង វណ្ណឆៃ អធិការនគរបាលក្រុងបាត់ដំបង កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន សហការកំលាំងអន្តរាគមន៍ នែ អធិការដ្ឋាននគរបាល​ក្រុងបាត់ដំបង បានធ្វើកាបង្រ្កាប០១ ករណី ក្នុងបទល្មើសជាក់ស្តែង ពីបទ រក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀន និងបានឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់ ។

ជនសង្ស័យត្រូវបានសមត្ថកិច្ចឲ្យសារព័ត៍មានដឹងថា ឈ្មោះ វិន តឿ ហៅ យាយតឿ,យាយសក់ស ភេទស្រី អាយុ ៧៤ឆ្នាំ មានទីលំនៅ ក្នុងរ៉ាចង្រុក ភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំង ខេត្តបាត់ដំបង។

សមត្ថកិច្ចធ្វើការដកហូតវត្ថុតាងរួមមាន ថ្នាំញៀនម៉ាទឹកកក(ICE) ចំនួន៤ ថង់ ទម្ងន់ ១៦.៥៨ ក្រាម ទាំងសំបក និងកូនថង់សំរាប់រំលែកច្រកថ្នាំញៀនលក់ មួយចំនួន។ វត្ថុតាងនិងជនសង្ស័យបានបញ្ជូនទៅការិយាល័យគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដើម្បីចាត់ការ

បន្តតាមនីតិវិធីច្បាប់ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya