ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ឡានបុកម៉ូតូ បណ្តាលឲ្យស្លាប់ភ្លាមៗ ករណីគ្រោះថ្នាក់ចរាចរណ៍ នៅកំពង់ធំ

ឡានបុកម៉ូតូ បណ្តាលឲ្យស្លាប់ភ្លាមៗ ករណីគ្រោះថ្នាក់ចរាចរណ៍ នៅកំពង់ធំ

កំពង់ធំ: នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង៣និង២០នាទី លើផ្លូវលំក្រាលកៅស៊ូ ភូមិសំរឹទ្ធ ឃុំសំបូរ ស្រុកប្រសាទសំបូរ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្ដ បុកម៉ូតូក្នុងទិសដៅផ្ទុយគ្នា បណ្ដាលឲ្យស្លាប់មនុស្ស ០១នាក់ (ប្រុស) ខូចខាតម៉ូតូ០១គ្រឿង រថយន្ត០១គ្រឿង រថយន្ដម៉ាកឡិចស៊ិសRx300 ពណ៌ប្រផេះ ស្លាកលេខភ្នំពេញ2AR.3794 (បើកបរទិសដៅពីកើតទៅលិច) ដោយឈ្មោះ មាស.សារ៉ា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិក្បាលដំរី ឃុំស្វាយយា ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង មុខរបរអ្នកយកពត៌មានគេហទំព័រភ្នំស្រង់ (បានបើករថយន្តគេចពីកន្លែងកើតហេតុមកដល់ភូមិពុកយ៉ុក សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ត្រូវកម្លាំងអធិការដ្ឋាននគរបាលក្រុងស្ទឹងឃាត់ខ្លួនបញ្ជូនមកកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃ

ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់)។

ចំណែកម៉ូតូម៉ាកហុងដាឌ្រីមC125 ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ1BU.2221 (បើកបរទិសដៅពីលិចទៅកើត ហើយ បត់ឆ្វេងត្រឡប់ក្រោយដើម្បីរើសមួក) ដោយឈ្មោះផល.ភាព ភេទប្រុស អាយុ២ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិកូនក្អែក

ឃុំសំបូរ ស្រុកប្រសាទសំបូរ ខេត្តកំពង់ធំ (ស្លាប់នៅកន្លែងកើតហេតុ)(មិនពាក់មួកសុវត្ថិភាព)។
មូលហេតុបឋមបង្កឡើងដោយអ្នកបើកបរម៉ូតូ បើកបរបត់ត្រឡប់ក្រោយខ្ជីខ្ជាខ្វះការប្រុងប្រយ័ត្ន ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះវាស់វែងរួចប្រគល់សព ឲ្យក្រុមគ្រួសារតាមប្រពៃណី៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya