ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » រថយន្តប៉ាកុងទាំង2គ្រឿង ត្រូវបានបង្រ្កាបនិង យកទៅដុតកម្ទេចចោល នៅក្រចេះ

រថយន្តប៉ាកុងទាំង2គ្រឿង ត្រូវបានបង្រ្កាបនិង យកទៅដុតកម្ទេចចោល នៅក្រចេះ

ខេត្តក្រចេះ៖ កាលពីថ្ងៃទី២៦ខែ មេសាឆ្នាំ២០២០ រថយន្តប៉ាកុងចំនួន២គ្រឿងផ្សេងទៀតជាប្រភេទរថយន្តកែច្នៃ និងត្រូវបាន កម្លាំងអាវុធហត្ថ កំណត់ថាជារថយន្តសម្រាប់បម្រើឲ្យការដឹកជញ្ជូនអនុផលព្រៃឈើខុសច្បាប់ នោះគឺត្រូវបានធ្វើការរឹបអូសយកមកដុតកម្ទេចចោល  ។

រថយន្តប៉ាកុងដែលត្រូវបានធ្វើការដុត កម្ទេចនេះ គឺបានមកពីការស្រាវជ្រាវពីមន្រ្តីអាវុធហត្ថលើផ្ទៃប្រទេស សហការ ជាមួយកម្លាំង អាវុធហត្ថស្រុកសំបូរ បានចុះស្រាវជ្រាវរុករកឃើញ រថយន្តបាកុងកែច្នៃ២គ្រឿង នៅចំណុចភូមិអាជេន ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។ ក៏ប៉ុន្តែក្នុងការបង្រ្កាបរថយន្តកែច្នៃខុសច្បាប់ទាំងពីរគ្រឿង នេះគឺមិនមាននរណាម្នាក់ជាម្ចាស់ចេញមកទទួលខុសត្រូវនោះទេ។

តាមសេចក្តីរាយការណ៍មកថា  នេះ ត្រូវគេសង្ស័យថា ជារថយន្តសម្រាប់ឈ្មួញ ដែលបានធ្វើសកម្មភាពដឹក ជញ្ជូនឈើខុសច្បាប់ចេញពីតំបន់ព្រៃឡង់នៅខាងក្រោយស្រុកសំបូរ។ ខណះសព្វថ្ងៃបទល្មើសព្រៃឈើនៅក្នុងស្រុកសំបូរ និងស្រុកព្រែកប្រសព្វ ឈ្មួញកំពុងតែមានសកម្មភាពយ៉ាងផុសផុល ហើយឈើទាំងនោះគឺសុទ្ឋសឹងតែ ដឹកចេញពីតំបន់ព្រៃឡង់ យកមកលក់ចែកចាយ បន្ត ក្រោមការដឹកជញ្ជូនទៅតាមគ្រប់រូបភាព និងមធ្យោបាយរថយន្តខាងលើ។

មន្ត្រីអាវុធហត្ថបញ្ជាក់ថា ជាការដុតកម្ទេចវត្ថុតាងរថយន្តដឹកឈើល្មើសច្បាប់ដែលបាន អនុវត្តន៍ជាលើកទី៤ ពីកម្លាំងអាវុធហត្ថខេត្តក្រចេះ ក្នុងប្រតិបត្តការបង្រ្កាប បទល្មើសព្រៃឈើ យ៉ាងក្តៅគគុក ជាមួយនិងវិធានការរឹតបន្តឹង ក្រោមការបញ្ជាដឹកនាំដោយផ្ទាល់ពីនាយ ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកង រាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិបង្ក្រាបបទល្មើសធនធាន ធម្មជាតិ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya