ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » គេហទ័ពអន្តរជាតិ Worldometer ! ចំនួនករណីឆ្លង COVID-19 លើលោកកើនដល់ ៣,០៦៤,១៤១ នាក់ហើយ, ស្លាប់លើស ២១ម៉ឺននាក់!

គេហទ័ពអន្តរជាតិ Worldometer ! ចំនួនករណីឆ្លង COVID-19 លើលោកកើនដល់ ៣,០៦៤,១៤១ នាក់ហើយ, ស្លាប់លើស ២១ម៉ឺននាក់!

(បរទេស)៖  គិតត្រឹមម៉ោង ៨៖០០នាទីព្រឹក ថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២០ នេះតែម្តង ចំនួនករណីឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើង រហូតដល់ ៣,០៦៤,១៤១ករណីហើយ ដោយក្នុងនោះមនុស្សស្លាប់សរុបមានចំនួន ២១១,៥៣៣នាក់ និងជាសះស្បើយឡើងវិញ ៩២១,៥០៩នាក់។

យោងតាមទិន្នន័យពីគេហទ័ពអន្តរជាតិ Worldometer សហរដ្ឋអាមេរិក មានតួលេខអ្នកឆ្លងលើស ១លាននាក់ហើយ សម្រាប់ករណីឆ្លងជំងឺ COVID-19 សុរបនៅទូទាំងប្រទេសមហាអំណាចមួយនេះ។ ខាងក្រោមនេះជាប្រទេសចំនួន ៧ ដែលមានករណីឆ្លង COVID-19 ចាប់ពីរាប់សែននាក់ឡើងទៅ៖

១៖ សហរដ្ឋអាមេរិកមានករណីឆ្លងសរុប ១,០១០,៣៥៦ករណី ក្នុងនោះស្លាប់ ៥៦,៧៩៧នាក់ និងជាសះស្បើយឡើងវិញ ១៣៨,៩៩០នាក់។

២៖ ប្រទេសអេស្ប៉ាញមានករណីឆ្លងសរុប ២២៩,៤២២ករណី ក្នុងនោះស្លាប់ ២៣,៥២១នាក់ និងជាសះស្បើយឡើងវិញ ១២០,៨៣២នាក់។

៣៖ ប្រទេសអ៉ីតាលីមានករណីឆ្លងសរុប ១៩៩,៤១៤ករណី ក្នុងនោះស្លាប់ ២៦,៩៧៧នាក់ និងជាសះស្បើយឡើងវិញ ៦៦,៦២៤នាក់។

៤៖ ប្រទេសបារាំងមានករណីឆ្លងសរុប ១៦៥,៨៤២ករណី ក្នុងនោះស្លាប់ ២៣,២៩៣នាក់ និងជាសះស្បើយឡើងវិញ ៤៥,៥១៣នាក់។

៥៖ ប្រទេសអាល្លឺម៉ង់មានករណីឆ្លងសរុប ១៥៨,១៤៩ករណី ក្នុងនោះស្លាប់ ៦,១២៦នាក់ និងជាសះស្បើយឡើងវិញ ១១៤,៥០០នាក់។

៦៖ ចក្រភពអង់គ្លេសមានករណីឆ្លងសរុប ១៥៧,១៤៩ករណី ក្នុងនោះស្លាប់ ២១,០៩២នាក់ និងចំនួនអ្នកជាសះស្បើយឡើងវិញ នៅតែមិនមានបញ្ជាក់។

៧៖ ប្រទេសតួកគីមានករណីឆ្លងសរុប ១១២,២៦១ករណី ក្នុងនោះស្លាប់ ២,៩០០នាក់ និងជាសះស្បើយឡើងវិញ ៣៣,៧៩១នាក់៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya