ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » បុរសម្នាក់ ជាបុគ្គលិកអ៊ីនធឺណិត ឆក់ខ្សែភ្លើង ធ្លាក់ពីលើបង្គោលភ្លើង ផ្កាប់មុខបោកនឹងថ្ម បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅសៀមរាប

បុរសម្នាក់ ជាបុគ្គលិកអ៊ីនធឺណិត ឆក់ខ្សែភ្លើង ធ្លាក់ពីលើបង្គោលភ្លើង ផ្កាប់មុខបោកនឹងថ្ម បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅសៀមរាប

ខេត្តសៀមរាប៖ ហេតុការណ៍បានកើតឡើងនៅថ្ងៃទី27 ខែមេសាឆ្នាំ2020 វេលាម៉ោងវេលាម៉ោងប្រហែល 14និង30នាទី ស្ថិតនៅខាងត្បូងខារ៉ាអូខេហ្វីលីង ក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំក្រុងសៀមរាប ខេត្តសៀមរាប។

បុរសម្នាក់ ជាបុគ្គលិកក្រុមហ៊ុនអនឡាញអ៊ីនធឺណិត ឆក់ខ្សែភ្លើង ធ្លាក់ពីលើបង្គោលភ្លើង ផ្កាប់មុខបោកនឹងថ្ម បណ្ដាលឲ្យស្លាប់ភ្លាមៗ។
ករណីនេះជនរងគ្រោះ ត្រូវឆក់ខ្សែភ្លើងធ្លាក់ពីលើបង្គោលភ្លើងផ្កាប់មុខបោកនឹងថ្ម បណ្ដាលឲ្យស្លាប់។ ជនរងគ្រោះឈ្មោះ ឡេង ប៊ុនឡុង ភេទប្រុស អាយុ 31ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនអនឡាញអ៊ីនធឺណិត មានទីលំនៅភូមិទី4 សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប។ ករណីនេះ ក្រុមហ៊ុននេះមិនបានរាយការណ៍ ជូនសមត្ថកិច្ចដឹងនោះទេ។ ដោយសមត្ថកិច្ចបានទទួលដំណឹងតាមហ្វេសប៊ុកនៅវេលាម៉ោង18និង30នាទី ថ្ងៃខែឆ្នាំដដែល ដោយក្រុមគ្រួសារសាកសពបានដឹកសពទៅតម្គល់ទុកទីមច្ឆាវត្តអាធ្វា ក្នុងសង្កាត់សៀមរាប។

មូលហេតុជនរងគ្រោះនិងក្រុមការងារចំនួន2នាក់ទៀត បានធ្វើការតភ្ជាប់ប្រព័ន្ធអ៊ីនធឺណិតនៅកន្លែងកើតហេតុខាង លើក៏បណ្ដាលឱ្យឆក់ខ្សែភ្លើងនឹងធ្លាក់ពីលើបង្គោលភ្លើង បោកផ្កាប់មុខនឹងថ្ម ចំចិញ្ចឹម បណ្ដាលឲ្យស្លាប់តែម្ដង ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya