ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ម្ចាស់ផ្ទះសំណាក់មួយកន្លែង ប្រទះឃើញភ្ញៀវរបស់ខ្លួន ស្លាប់ក្នុងបន្ទប់ បង្កការភ្ញាក់ផ្អើល នៅកំពត

ម្ចាស់ផ្ទះសំណាក់មួយកន្លែង ប្រទះឃើញភ្ញៀវរបស់ខ្លួន ស្លាប់ក្នុងបន្ទប់ បង្កការភ្ញាក់ផ្អើល នៅកំពត

កំពត ៖  នៅម៉ោងប្រហែល៤ទៀបភ្លឺថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ម្ចាស់ផ្ទះសំណាក់មួយ កន្លែងបានប្រទះឃើញភ្ញៀវរបស់ខ្លួនស្លាប់ក្នុងបន្ទប់បង្កការភ្ញាក់ផ្អើលទាំងព្រឹកព្រលឹម។ ហេតុការណ៍នេះបានកើតឡើងក្នុងភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត។

ជនរងគ្រោះឈ្មោះCaddy Robert Paul ភេទប្រុស អាយុ ៦១ឆ្នាំ ជាជនជាតិអៀរឡង់។ បុរសម្នាក់នេះបានជួលបន្ទប់ស្នាក់នៅប្រហែលជាងមួយខែមកហើយ។ ម្ចាស់ផ្ទះសំណាក់បានបន្តថាកន្លងមកជនបរទេសនេះធ្លាប់ប្រកាច់ជាញឹកញយតែ

ត្រូវបុគ្គលិកផ្ទះសំណាកលជួយគក់ច្របាច់ឱ្យដឹងខ្លួនវិញ។ ស្រាប់តែព្រឹកមិញឃើញជនរងគ្រោះដេកស្លាប់តែម្តង។

លោកសុខ សាកាន នាយការិយាល័យនគរបាលបច្ចេកទេសនៃស្នងការដ្ឋាន ខេត្តកំពតបានបញ្ជាក់ថាតាមរយៈការធ្វើកោសល្យវិច័យ ជនរងគ្រោះអាចស្លាប់ ដោយសារជំងឺបេះដូង៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya