ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ឆេះ​សំបក​កេះ នៅលើ​ឡាន ដោយសារជក់បារី​រួច​បោះ​លើ​សំបក​កេះ នៅសៀមរាប ​

ឆេះ​សំបក​កេះ នៅលើ​ឡាន ដោយសារជក់បារី​រួច​បោះ​លើ​សំបក​កេះ នៅសៀមរាប ​

សៀមរាប​:​  ​ករណី​ឆេះ​សំបក​កេះ​នៅលើ​រថយន្ត​ដែល​កំពុង​បើកបរ​នៅលើ​ដងផ្លូវ​ជាតិ​លេខ​៦​ចំណុច​ភូមិ​ថ្នល់​តា​សិត​ឃុំ​គោកធ្លក​ក្រោម​ស្រុក​ជីក្រែង​បណ្តាលឱ្យមាន​ការភ្ញាក់ផ្អើល​ កាលពី​រសៀល​ថ្ងៃទី​២៧​ខែមេសា​ឆ្នាំ​២០២០​នេះ​ ។​  រថយន្ត​មួយគ្រឿង​ម៉ាក Hyundai 05​ភ្លៅ​ពណ៌​ខៀវ ពាក់​ស្លាក​លេខ ព្រះសីហនុ ៣A ១៩៦៦ បាន​បើកបរ​ពី​ទិស​លិចទៅ​ទិស​កើត​។​ពេល​កំពុង​បើកបរ ស្រាប់តែ​ឆេះ​សំបក​កេះ​នៅលើ​រថយន្ត​។

មូល​ហេតុដែល​បណ្តាលឱ្យ​ឆេះ​គឺ​មកពី​កម្មករ​ជក់បារី​រួច​បោះ​លើ​សំបក​កេះ​នៅលើ​រថយន្ត​ដោយ​ស្មានថា​រលត់​ហើយ​។​ត្រូវបាន​ប្រជាពលរដ្ឋ​និង​រថយន្ត​ពន្លត់​អគ្គិភ័យ​នៃ​នគរបាល​ស្រុក​ជីក្រែង​ជួយ​ពន្លត់​ទាន់​មិន​បណ្ដាលឱ្យមាន​គ្រោះថ្នាក់​ដល់​មនុស្ស និង​ខូចខាត​រថយន្ត​ឡើយ​។​

អ្នកបើកបរ​រថយន្ត​មាន ឈ្មោះ​លាន​សុខ​អ៊ូ​ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​និង​ម្នាក់ទៀត​ឈ្មោះ​មាស​រុំ​ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​ជា​កម្មករ​។​អ្នក​ទាំង​២ ​រស់នៅ​ភូមិ​ស្ទឹងសែន​ឃុំ​កំពង់​ក្របៅ​ស្រុក​កំពង់ធំ​ខេត្តកំពង់ធំ​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya