ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » គ្រាប់កាំភ្លើងមិនទាន់ផ្ទុះ យកមកគប់លេង បណ្តាលឲ្យផ្ទុះស្លាប់ម្នាក់ និងរងរបួសធ្ងន់ ស្រាល ៣នាក់ នៅបន្ទាយមានជ័យ

គ្រាប់កាំភ្លើងមិនទាន់ផ្ទុះ យកមកគប់លេង បណ្តាលឲ្យផ្ទុះស្លាប់ម្នាក់ និងរងរបួសធ្ងន់ ស្រាល ៣នាក់ នៅបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖  នៅវេលាម៉ោង១១ព្រឹកថ្ងៃទី២៧ខែមេសាឆ្នាំ២០២០ មនុស្ស ប្រុសស្រី៤នាក់ក្នុងនោះ ម្នាក់បានបាត់បង់ជីវិតនិង៣នាក់ទៀតរងរបួសធ្ងន់ ស្រាល ខណៈនាំគ្នាទៅបេះផ្លែព្រីងទុំហើយបានប្រទះឃើញគ្រាប់កាំភ្លើងផ្លោងមិនទាន់ផ្ទុះ(ប្រភេទបេ៤០)នាំគ្នារើសមកគប់លេងបណ្ដាលឲ្យផ្ទុះ  នៅចំណុចលូធំខាងជើងកែងផ្លូវវិស្វកម្ម ប្រហែល២.០០០ម៉ែត្រ ស្ថិតក្នុងភូមិ  កណ្តាល ឃុំសឹង្ហស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ។

មុនពេលកើតហេតុជនរងគ្រោះទាំង៤នាក់  បាននាំគ្នាដើរទៅបេះព្រីងទុំនៅព្រៃ ក្រោយភូមិ។ នៅពេលនោះមានម្នាក់ឈ្មោះ ឈ្មោះ សុខ បញ្ញាបានប្រទះឃើញ គ្រាប់ កាំភ្លើងផ្លោង១គ្រាប់ប្រភេទបេ៤០ដែលបន្សល់ទុកក្នុងសម័យសង្រ្គាមនៅលើនឹងដំបូកក្បែរនោះ ក៏រើសយកមកគប់លេងបណ្តាលឲ្យផ្ទុះតែម្តង។

ជនរងគ្រោះទាំង៤នាក់ ដែលស្លាប់និងរបួសមានឈ្មោះ១/ ជា សរ ភេទស្រីអាយុ២៥ឆ្នាំ នៅភូមិកំពង់ក្តី ឃុំគោកធ្លកលើស្រុកជីក្រែង ខេត្តសៀមរាប (ស្លាប់),២/-២_ឈ្មោះ សុខ បញ្ញាភេទប្រុសអាយុ១២ឆ្នាំ នៅភូមិកំពង់ក្តី ឃុំគោកធ្លកលើ.ស្រុកជីក្រែងខេត្តសៀមរាបជា អ្នកគប់គ្រាប់(របួសធ្ងន់),៣_ឈ្មោះ គា សំណាងភេទប្រុសអាយុ២ឆ្នាំ.នៅភូមិកំពង់ក្តី.ឃុំគោកធ្លកលើ.ស្រុកជីក្រែងខេត្តសៀមរាប(របួសស្រាល),៤/-១.ឈ្មោះ ជា ស្រីមួយ ភេទស្រីអាយុ៣៤ឆ្នាំ នៅភូមិកំពង់ក្តី.ឃុំគោកធ្លកលើ.ស្រុកជីក្រែងខេត្តសៀមរាបរបួសស្រាល)។

ជនរងគ្រោះទាំង៤នាក់ ជាកម្មករមកមកស្នាក់នៅស៊ីឈ្នួលដកដំឡូងនៅលានដំឡូងចិន ស្ថិតក្នុងភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ។ ចំពោះជនរងគ្រោះដែលស្លាប់ សមត្ថកិច្ចបានប្រគល់ជូនសាច់ញាតិយកទៅ ធ្វើបុណ្យតាមប្រពៃណី។ចំណែកអ្នករងរបួស ត្រូវបាបញ្ជូនទៅព្យាបាលនៅមណ្ឌល សុខភាពឃុំសឹង្ហដើម្បីសង្គ្រោះអាយុជីវិត៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya