ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » រថយន្តម៉ាកសឺដេស បោះពួយលឿន បុកម៉ូតូពីក្រោយ បណ្ដាលឲ្យដួលរបួសធ្ងន់ម្នាក់ មិនទាន់អស់ល្បឿនជ្រុលចង្កូច ទៅបុកទ្រូងផ្លូវខ្ទាត២កង់ ប៉ះរថយន្តឡង់គ្រីស័រ នៅភ្នំពេញ

រថយន្តម៉ាកសឺដេស បោះពួយលឿន បុកម៉ូតូពីក្រោយ បណ្ដាលឲ្យដួលរបួសធ្ងន់ម្នាក់ មិនទាន់អស់ល្បឿនជ្រុលចង្កូច ទៅបុកទ្រូងផ្លូវខ្ទាត២កង់ ប៉ះរថយន្តឡង់គ្រីស័រ នៅភ្នំពេញ

ភ្នំពេញ:  ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១រសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០២០ ស្ថិតចំណុចមុខវិទ្យាល័យបាក់ទូក តាមបណ្តោយផ្លូវ១៦៩ ក្នុងសង្កាត់វាលវង្ស ខណ្ឌ៧មករា រាជធានីភ្នំពេញ។

រថយន្តបង្កម៉ាកម៉ាកសឺដេស ពណ៌ផ្កាឈូក ពាក់ផ្លាកលេខ ភ្នំពេញ 2BB- 9966 បើកបរដោយបុរសជនជាតិចិនម្នាក់។ ម៉ូតូរងគ្រោះម៉ាកPCX ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ1FG 7755 បើកដោយយុវជនម្នាក់រងរបួសបាក់ជើងឆ្វេង។ រថយន្តរងគ្រោះមួយគ្រឿងទៀត ម៉ាកឡង់គ្រីស័រ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2AA 0011 បើកដោយបុរសម្នាក់ ជាអ្នកបើករថយន្តឲ្យគេ។

នៅមុនកើតហេតុ គេឃើញរថយន្តបង្ក ធ្វើដំណើរតាមបណ្តោយផ្លូវ១៦៩ ទិសដៅពីត្បូងទៅជើងបោះពួយយ៉ាងលឿន។ ដោយម៉ូតូបើកពីមុខ ស្របទិសគ្នា លុះមកដល់ចំណុចកើតហេតុ រថយន្តបានជ្រុលទៅបុកម៉ូតូពីក្រោយ បណ្តាលឲ្យខ្ទាតអ្នកជិះម៉ូតូចេញមកខាងផ្លូវ បាក់ជើងខាងឆ្វេង ឯម៉ូតូខ្ទាតទៅមុខរថយន្ត ដោយភ័យពេករថយន្តបង្ក បានបើកគេចមកឆ្វេងដៃ បុករបាំងថ្មពុះចែកទ្រូងផ្លូវ២កំណាត់ ខ្ទាតចេញទៅប៉ះរថយន្តឡង់គ្រីស័រ កំពុងបើកពីជើងទៅត្បូង បណ្តាលឲ្យក្រពឹតទ្វារខាងឆ្វេង។  សមត្ថកិច្ចមូលដ្ឋាន បានមកដល់ ទាក់ទងជំនាញ ចុះវាស់វែងយករថយន្តទាំងពីរគ្រឿង និងម៉ូតូមួយគ្រឿង រួមទាំងអ្នកបើករថយន្តបង្ក ទៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីដោះស្រាយពេលក្រោយ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya