ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ផ្ទុះការតវ៉ា ! សាលា ផារ៉ាហ្គន (អតីតសាលាហ្សាម៉ាន់) មិនបញ្ចុះថ្លៃសិក្សា បែរជា…. នៅភ្នំពេញ

ផ្ទុះការតវ៉ា ! សាលា ផារ៉ាហ្គន (អតីតសាលាហ្សាម៉ាន់) មិនបញ្ចុះថ្លៃសិក្សា បែរជា…. នៅភ្នំពេញ

ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ក្រុមមាតា បិតា និងអ្នកអាណាព្យាបាលសិស្សនៅសាលា ផារ៉ាហ្គន (អតីតសាលាហ្សាម៉ាន់) បានទៅធ្វើការតវ៉ាជាទ្រង់ទ្រាយធំនៅមុខសាលាផារ៉ាហ្គន ជិតស្ថានទូតរុស្ស៊ី ដើម្បីទាមទារបញ្ចុះតម្លៃសិក្សា។

មួយរយៈនេះសាលាឯកជនមួយចំនួន ហាក់ខ្វះនូវឆន្ទះចូលរួមជាមួយ ក្រសួងសុខាភិបាល ,ក្រសួងអប់រំ យុវជន និងកីឡា ,ក៏ដូចជារាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩ តាមរយៈជួយកាត់បន្ថយលើការបង់ថ្លៃសិក្សារបស់សិស្ស ក្នុងគ្រាជំងឺកូវីដ១៩ កំពុងរាតត្បាត។ ដូច្នេះ មាតាបិតា អ្នកអាណាព្យាបាលសិស្ស បន្តការតវ៉ាតាមសាលាឯកជនជាច្រើន សំណូមពរអោយបញ្ចុះថ្លៃសិក្សា និងខ្លះទៀតកុំអោយតម្លើងថ្លៃការសិក្សា។

ការតវ៉ានេះ គឺមានការលើក ជាបដារនៅពីមុខសាលាអន្តរជាតិផារ៉ាហ្គន មានចំនួនច្រើននាក់។
ការតវ៉ាពីក្រុមមាតា បិតា និងអ្នកអាណាព្យាបាលសិស្សនៅសាលា ផារ៉ាហ្គន (អតីតសាលាហ្សាម៉ាន់) នេះ គឺទាមទារ សូមកុំអោយដំឡេីងតម្លៃសិក្សា​ ពោលគឺរក្សាតម្លៃដើមនៅដដែល។ ប៉ុន្តែការទាមទារការចុះឈ្មោះសិក្សាឆ្នាំ២០២០-២០២១ ដោយរង់ចាំការជូនដំណឹងពីក្រសួងសុខាភិបាល។ ចំណែកខាងក្រសួងអប់រំវិញ ដើម្បីពង្រឹងគុណភាពសិក្សា និងស្នើអោយមានការបញ្ចុះតម្លៃ៣០% រៀនតាមអនឡាញ។
ពាក់ព័ន្ធករណីតវ៉ាពី ក្រុមមាតា បិតា និងអ្នកអាណាព្យាបាលសិស្សនៅសាលា ផារ៉ាហ្គន (អតីតសាលាហ្សាម៉ាន់) ឃើញថា៖ ខាងសាលាមិនទាន់ផ្តល់ចម្លើយណាមួយ តបតាមការទាមទារនៅឡើយ។  មាតាបិតាសិស្ស រៀននៅសាលាអន្តរជាតិ ផារ៉ាហ្គន (paragon) ស្នើសុំ៤ចំណុច ដើម្បីឲ្យសាលាបន្ធូបន្ថយ។ នេះបើយោង តាមរយ:លិខិតខាងតំណាងមាតា បីតានិងអាណាព្យាបាលសិស្ស បានដាក់ជូនទៅគណ:គ្រប់គ្រងសាលាអន្តរជាតិ paragon នាព្រឹកថ្ងៃចន្ទទី២៧ខែមេសានេះ បានឲ្យដឹងថា ទី១-សំណើរស្នើសុំ មិនឲ្យសាលាដំឡើងតម្លៃថ្លៃសិក្សា សម្រាប់ឆ្នាំសិក្សា២០២០-២០២១ គ្រប់កម្រិត ទី២- សុំពន្យាពេលចុះឈ្មោះសិស្សចូលរៀន ២០២០-២០២១រហូតដល់មានការប្រកាសពីរាជរដ្ឋាភិបាល និងក្រសួងអប់រំយុវជននិងកីឡា, ទី៣- ពង្រឹងប្រព័ន្ធសិក្សាតាម អនឡាញ និង ទី៤-សុំបញ្ចុះថ្លៃសិក្សាតាមអ៊នឡាញ ចំនួន៣០% ក្នុងវិបត្ដិសកលនៃកូវីដ១៩ ក៏ដូចជាវិបត្តិសេដ្ឋកិច្ចសកលផងដែរ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya