ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ប្រុសស្រី៤ នាក់ បានវង្វេងក្នុងរមណីយដ្ឋានថ្មក្រាល សមត្ថកិច្ចក្រុមគ្រួសារសាច់ញាតិ រកឃើញវិញហើយ នៅកំពង់ឆ្នំាង

ប្រុសស្រី៤ នាក់ បានវង្វេងក្នុងរមណីយដ្ឋានថ្មក្រាល សមត្ថកិច្ចក្រុមគ្រួសារសាច់ញាតិ រកឃើញវិញហើយ នៅកំពង់ឆ្នំាង

ខេត្តកំពង់ឆ្នាំង ៖  នៅវេលាយប់ថ្ងៃទី២៦ខែមេសាឆ្នាំ២០២០ ប្រជាពលរដ្ឋប្រុសស្រី៤ នាក់បានវង្វេង នៅក្នុងរមណីយដ្ឋានថ្មក្រាលត្រូវបានសមត្ថកិច្ចក្រុមគ្រួសារសាច់ញាតិរកឃើញវិញហើយ  បង្កការភ្ញាក់ផ្អើលទាំងយប់ នៅចំណុចរមណីយដ្ឋានទឹកធ្លាក់ថ្មក្រាល ស្ថិតនៅក្នុងភូមិកោះខ្ទុម្ព ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

មនុស្សប្រុសស្រី ៤ នាក់ ÷ទី១,ឈ្មោះ លាស់ ភាស់ត្រា ភេទប្រុសអាយុ ២៥ឆ្នាំ.ទី ២ ឈ្មោះ ប៉េ ប៊ុនសំណាង ភេទប្រុសអាយុ ២៣ ឆ្នាំ.ទី ៣ ឈ្មោះ ប៉េ ប៊ុនលាភ ភេទស្រីអាយុ ១២ ឆ្នាំ.ទី ៤ ឈ្មោះ ឡេង គឹមខេង ភេទប្រុស អាយុ ១១ ឆ្នាំ បាននាំគ្នា ឡេីងទៅលេងផ្នែកខាងលើនៃ រមណីយដ្ឋានទឹកធ្លាក់ថ្មក្រាលនៅម៉ោង ជាង៤ល្ងាចថ្ងៃទី ២៦ ខែមេសាឆ្នាំ ២០២០ ដោយទុកអោយលោកយាយពីរនាក់ នៅចាំខាងក្រោម លុះដល់ម៉ោងប្រមាណជាង ៦ ល្ងាចជិតយប់ទៅហើយ នៅតែមិនឃើញអ្នកទាំង៤ត្រឡប់មកវិញ លោកយាយ ក៏ ដើរទៅសួរគេឯងជិតៗនោះទើបបង្កឲ្យកើតមាន ការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនិងប្រជាពលរដ្ឋក្នុងតំបន់នោះតែម្ដង។

កម្លាំងប្រជាការពារ សហគមន៍នៅតំបន់នោះបានដើរប្រកាសតាមរយៈមេក្រូ នៅតែមិនទទួលបានដំណឹងឆ្លើយតបមកវិញ ដោយមានការចាប់អារម្មណ៍ថាទីតាំងនោះគឺមានបារមីខ្លាចក្រែងខុសមាត់ខុស ក ជាមួយនឹងបារមីអ្នកតាភ្នំ ចាស់ទុំនៅ តំបន់នោះក៏បានទៅរកគ្រូហោ (ស្មឹងស្មាធ)មកបញ្ជាន់រូប ដើម្បីចង់ដឹងថាមនុស្សប្រុសស្រី ៤ នាក់នោះនៅទីណា។

ក្រោយពីបញ្ជាន់រូបរួច គ្រូបានបញ្ជាក់ថាមនុស្សប្រុសស្រី ៤ នាក់នោះគឺបានខុសមាត់ជាមួយនឹងអ្នកតាភ្នំដែលមានបារមី តែត្រូវបានចាស់ទុំនៅស្រុកនោះអង្វរករ នឹងសន្យាថានៅថ្ងៃ ៩កើត ខាងមុខនេះនឹងសែនព្រេនដាក់ឱ្យ ។  អាជ្ញាធររួមនិងកម្លាំងប្រជាការពារ.កម្លាំងសហគមន៍.កម្លាំងសមត្ថកិច្ចនឹងកំលាំងបរិស្ថាន.ក៍បានរួមសហការគ្នាចែកជា ៣ ទៅ ៤ ក្រុមដើម្បីដើររុករក លុះដល់ម៉ោង ១១យប់ថ្ងៃដដែលក៏បានប្រទះឃើញមនុស្សប្រុសស្រីចំនួន ៤ នាក់នៅកណ្ដាលព្រៃដ៍ជ្រៅ ស្ងាត់ជ្រងំ តែនិយាយស្តីហាក់ដូចជារវើរវាយខុសប្រក្រតី ។

ប្រទះឃើញមនុស្សប្រុសស្រី ៤ នាក់នោះហើយក៏បាននាំយកត្រឡប់មកវិញនៅម៉ោង ១១ យប់ថ្ងៃទី ២៦ ខែមេសាឆ្នាំ ២០២០ក៏ប្រគល់ឲ្យទៅក្រុមគ្រួសារសាច់ញាតិនាំយក ត្រឡប់ទៅលំឋានវិញនិងបានសន្យាថានៅថ្ងៃ ៩កើតនឹងយកសំណែនទៅសែនឲ្យអ្នកតាភ្នំនៅទីនោះដើម្បីសុំលាមាត់ លា ក។  ការវង្វេងនៅក្នុងព្រៃនេះ មិនមែនទើបនឹងកើតមានម្តងនេះទេកន្លងមកក៏ធ្លាប់មានបុរសម្នាក់វង្វេងនៅក្នុងព្រៃតំបន់នេះ ជាច្រើនថ្ងៃផងដែរ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya