ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ព័ត៌មានបន្ថែម! រៀបការបាន១៤ឆ្នាំ មានកូន៤នាក់ ប្រពន្ធផិត ប្តីតាមទាន់ នៅកណ្តាល

ព័ត៌មានបន្ថែម! រៀបការបាន១៤ឆ្នាំ មានកូន៤នាក់ ប្រពន្ធផិត ប្តីតាមទាន់ នៅកណ្តាល

ខេត្តកណ្តាល÷ ហេតុការណ៍នេះកើតឡើង កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ នៅក្នុងបន្ទប់លេខA20ផ្ទះសំណាក់យីហោមហាលាភ ក្នុងភូមិកំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
បុរសជាប្តីបានតាមទាន់ប្រពន្ធនាំសហាយ​ជិះរថយន្តទៅដេកក្នុងផ្ទះសំណាក់រួចបានប្តឹង សមត្ថកិច្ចឲ្យឃាត់ខ្លួនយកទៅដោះស្រាយតាមច្បាប់ភ្លាមៗ។
បុរស ជាប្តីឈ្មោះ សួស ចម្រើន អាយុ៤៤ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅភូមិ៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ប្រពន្ធឈ្មោះ រ៉េត អូនតូច អាយុ៣៤ឆ្នាំ មុខរបរ លក់ដូររស់នៅជាមួយប្តីមានទីតាំងចំណុចខាងលើ។ចំណែកបុរសជាសហាយឈ្មោះ ងួន វិឆ័យ អាយុ៣៤ ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិ៤ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានី ភ្នំពេញ។

បុរសជាប្តីបានរៀបរាប់ឲ្យដឹងថា រូបគាត់នឹងប្រពន្ធបានរៀបការជាមួយគ្នា១៤ឆ្នាំមកហើយព្រមទាំងបានបង្ហាញ សំបុត្រអាពាហ៍ពិពាហ៍តាមផ្លូវច្បាប់ចុះថ្ងៃទី០៥-០៧-២០១១ ទៀតផង។មកដល់ពេលនេះគាត់មានកូន៤នាក់ហើយក្នុងនោះមានស្រីម្នាក់ផង។

ក្នុងរយ:ពេលមួយឆ្នាំមកនេះ គាត់និងប្រពន្ធរស់នៅមិនចុះសម្រុងនឹងគ្នាចេះតែឈ្លោះគ្នាជា ញឹកញាប់ដែលកើត ចេញពីប្រពន្ធនេះតែម្តង។ លុះមកដល់ថ្ងៃកើតហេតុគាត់បាត់រថយន្តម៉ាកតូយ៉ូតាកាមរីឆ្នាំស៊េរី១៩៩៧ និងប្រពន្ធមិន ឃើញនៅផ្ទះក៏បានតាមរកគ្រប់ទីកន្លែង ស្រាប់តែប្រទះឃើញប្រពន្ធនិងសហាយកំពុងដេកក្នុងបន្ទប់លេខA20នៃផ្ទះសំណាក់មហាលាភ ក៏ប្តឹងសមត្ថកិច្ច្ចមូលដ្ឋានឲ្យឃាត់ខ្លួនទាំង២នាក់យកទៅចាត់ការតាមច្បាប់តែម្តង។ សមត្ថកិច្ចនគរបាលក្រុងតាខ្មៅកំពុងកសាងសំណុំរឿងនេះបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya