ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||     ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន​ក្មេងស្ទាវ​៧​នាក់​ ប្រើ​អំពើហិង្សា​លើ​បុរស​ម្នាក់​ ​

ឃាត់ខ្លួន​ក្មេងស្ទាវ​៧​នាក់​ ប្រើ​អំពើហិង្សា​លើ​បុរស​ម្នាក់​ ​

កណ្ដាល ៖ ក្មេងស្ទាវ​៧​នាក់​ត្រូវ បាន​នគរបាល​ស្រុក​ល្វាឯម​ចាប់​ឃាត់ ខ្លួន​បានជា​បន្ដបន្ទាប់ ខណៈដែល​ក្មេងស្ទាវ ទាំងនេះ​បង្ក​ការអុកឡុក​ក្នុង​ពិធី​មង្គល ការកូន​អ្នកភូមិ ហើយ​ព្រួត​គ្នា​វាយតប់ បុរស​២​នាក់​បណ្ដាលឱ្យ​សន្លប់​ស្ដូកស្ដឹង នៅក្នុង​រោងការ ។​
​ហេតុការណ៍ នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣៥​នាទី​យប់​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៤ នៅ​ចំណុច​ភូមិ ព្រែកប្រា ឃុំ​ព្រែក​ឫស្សី ស្រុក​ល្វាឯម ខេត្ដ​កណ្ដាល ។​
​មន្ដ្រី នគរបាល​ស្រុក​ល្វាឯម​បានឱ្យដឹងថា ជនរងគ្រោះ​មានឈ្មោះ ញ៉ា​ញ់ ពិសាល អាយុ​២៤​ឆ្នាំ មុខរបរ​កសិករ និង​ឈ្មោះ ស៊ុន ហាក់ អាយុ​៤០​ឆ្នាំ មុខរបរ​កសិករ អ្នក​ទាំង​២​មាន​ទីលំនៅ​កន្លែងកើតហេតុ ខាងលើ ។ រីឯ​ជនសង្ស័យ​ទាំង​៧​នាក់​ដែល ត្រូវ​នគរបាល​ឃាត់ខ្លួន​ជា​បន្ដបន្ទាប់ នោះ​មានឈ្មោះ ១-​ឈូក រិ​ន​ដា ភេទ​ប្រុស អាយុ​២២​ឆ្នាំ​, ២-​សំ ដា​រ៉ា ភេទ ប្រុស អាយុ​១៧​ឆ្នាំ​, ៣-​ឈុំ សា​រិ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​, ៤-​នុត វាសនា ភេទ ប្រុស អាយុ​២២​ឆ្នាំ​, ៥-​ឯម រតនា ភេទ ប្រុស អាយុ​៣២​ឆ្នាំ​, ៦-​សាត ធី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ និង​៧-​ឈ្មោះ យ៉​ន លីដា ភេទ​ប្រុស អាយុ​២១​ឆ្នាំ ដែល​អ្នក ទាំងនេះ​ខ្លះ​រស់នៅ​ខេត្ដ​តាកែវ និង​ខ្លះទៀត រស់នៅ​កន្លែងកើតហេតុ និង​ជា​ភ្ញៀវ​របស់ កូនប្រុស​កូនស្រី ។​
​ប្រភព ព័ត៌មាន​នៅ​កន្លែងកើតហេតុ បានឱ្យដឹងថា នៅ​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ ២០១៤ វេលា​ម៉ោង​១០​និង​៣៥​នាទី​យប់ មាន​រៀបចំ​ពិធី​រាំវង់​ក្នុង​មង្គល​ការកូន អ្នកភូមិ​ម្នាក់​ឈ្មោះ អ៊ុំ សាយ ហើយ​ក្នុងនោះ​ក៏មាន​ការចូលរួម​ពី​ភ្ញៀវ​ខាង​ប្រុស និង​ខាង​ស្រី​ជាច្រើន​រាំលេង កម្សាន្ដ​ផង ។ ពេលដែល​រាំ​កម្សាន្ដ​បាន មួយសន្ទុះ​ធំ ស្រាប់​តែមាន​ជម្លោះ​ក្នុង វង់រាំ​បង្ក​ឱ្យ​ភ្ញាក់ផ្អើល​ដល់​អ្នកភូមិ ហើយ ក្រោយមក​ជនរងគ្រោះ​ឈ្មោះ ញ៉ា​ញ់ ពិសាល ឮ​គេ​ឈ្លោះ​គ្នា​ក៏​ចុះពីលើផ្ទះ​ទៅ មើល​ខ្លាច​គេ​វាយ​កូន តែ​ពេល​ទៅ ដល់​ឃើញ​កូន​នៅក្រៅ​ចំណុច​ជម្លោះ​នោះ ទេ ប៉ុន្ដែ​មិនដឹង​រឿងហេតុ​អ្វី​ក្រុម​ក្មេងៗ ស្ទាវ​ទាំងនោះ​ស្ទុះ​ទៅ​វាយ​ឈ្មោះ ញ៉ា​ញ់ ពិសាល ទើប​ឈ្មោះ ស៊ុន ហាក់ ចូលទៅ ឃាត់​ក៏ត្រូវ​ក្រុមក្មេងស្ទាវ​ព្រួត​គ្នា​វាយ បុរស​ទាំង​២​នាក់​ឱ្យ​ដេក​ដួល​នៅនឹងកន្លែង តែម្ដង ។​
​បន្ទាប់ ពី​កើតហេតុ​រួច​កម្លាំង​នគរ បាល​ប៉ុស្ដិ៍​ព្រែក​ឫស្សី​ទៅដល់​ក៏​ឃាត់ខ្លួន បាន​ក្មេង​ទំនើង​៧​នាក់​បញ្ជូនទៅ​អធិការ ដ្ឋា​ន​នគរបាល​ស្រុក​ល្វាឯម​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ ៕ ដោយ​៖ ព្រហ្ម វិ​លៀម​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya