ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » បុរសម្នាក់ ជាអ្នករត់ឡានតាក់ស៊ី ចាប់រំលោភស្ត្រីម្នាក់ លើឡាន បានសម្រេច នៅព្រៃវែង

បុរសម្នាក់ ជាអ្នករត់ឡានតាក់ស៊ី ចាប់រំលោភស្ត្រីម្នាក់ លើឡាន បានសម្រេច នៅព្រៃវែង

ព្រៃវែង:   កម្លាំងសមត្ថកិច្ច បានធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីចាប់រំលោភនារីម្នាក់ បានសម្រេចនៅលើរថយន្ត កាលពីវេលាម៉ោង ១២និង ៤០នាទីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ ។

ឃាត់ខ្លួននេះ ធ្វើទ្បើងក្រោយទទួលបានបណ្ដឹងពីឈ្មោះ ឆ.ខ ភេទស្រីអាយុ៣៣ឆ្នាំ រស់នៅខេត្តស្វាយរៀងថា ខ្លួនត្រូវបានឈ្មោះ ខុន រិត ភេទប្រុសអាយុ ២៩ ឆ្នាំនៅភូមិបឹង ឃុំច្រេស ស្រុកមេសាង មុខរបរតៃកុងរថយន្ត ដឹកអ្នកដំណើរពីភ្នំពេញទៅស្រុកមេសាង បានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវ:បានសម្រេច នៅលើរថយន្ត របស់ជនសង្ស័យ ក្រោយពីដាក់មនុស្សអស់ សល់តែខ្លួន និងតៃកុងទ្បាន នៅវេលាម៉ោង ៩ និង៣០នាទីយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ ត្រង់ចំណុចវាលលើផ្លូវលំ ក្នុងភូមិប្រហ៊ារ ឃុំច្រេស ស្រុកមេសាងខេត្តព្រៃវែង។

ជនសង្ស័យ ត្រូ​វបានឃាត់ខ្លួនយកមកសួរនាំនៅប៉ុស្តិ រដ្ឋបាលឃុំច្រេស ដោយនៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តបទល្មើសខាងលើមែន។  ជនសង្ស័យ រួមទាំងរថយន្ត ត្រូវបញ្ជូនទៅកាន់ អធិការដ្ឋាននបាលស្រុកមេសាង ដើម្បីកសាងសំណុំរឿង ចាត់ការតាមផ្លូវច្បាប់៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya