ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » បុរសមានសតិមិនគ្រប់ម្នាក់ យកសាំងចាក់ស្រោចលើខ្លួន រួចដុតខ្លួនឯង បណ្តាលឲ្យរងរបួសធ្ងន់ នៅកំពត

បុរសមានសតិមិនគ្រប់ម្នាក់ យកសាំងចាក់ស្រោចលើខ្លួន រួចដុតខ្លួនឯង បណ្តាលឲ្យរងរបួសធ្ងន់ នៅកំពត

ខេត្តកំពត៖ ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង៤រសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ នៅភូមិដំណាក់ត្រាច ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត។

គួរឲ្យអាសូរណាស់ ដែលបុរសមានសតិមិនគ្រប់ម្នាក់យកសាំងចំណុះ៣០លីត្រចាក់ស្រោចលើខ្លួនរួចដុតខ្លួនឯង បណ្តាលឲ្យរងរបួសធ្ងន់ហើយត្រូវបានសាច់ញាតិដឹកយកទៅកាន់មន្ទីរពេទ្យភ្លាមៗ ។ ជនរងគ្រោះឈ្មោះ ជួន សាម៉ៃ

ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិ ឃុំ ស្រុកខាងលើ ជាជនសតិមិនគ្រប់យូរមកហើយ។

ខណ:ក្រុមគ្រួសារកំពុងជាប់ធ្វើការងាររៀងៗខ្លួន ស្រាប់តែជនរងគ្រោះបានលើកយកសាំងមួយប៊ីដុងចំណុះ៣០លីត្រ ដែលសាំងនេះទិញទុកសម្រាប់ចាក់ម៉ាស៊ីនបូបទឹកមកស្រោចលើខ្លួនប្រមាណ៣លីត្ររួចដើរទៅយកដែកកេះមកដុតខ្លួនឯង។ ពេលនោះអ្នកជិតខាងឃើញទាន់ក៏នាំគ្នាស្ទុះទៅយកប៊ីដុងសាំងចេញ និងជួយពន្លត់ភ្លើងរលត់តែជនរងគ្រោះ រលេះរលួយលើខ្លួនប្រាណទៅហើយ។ បន្ទាប់មកក្រុមគ្រួសារបានដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែកខេត្តកំពតភ្លាមៗដែរ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya