ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » បង្រ្កាបមុខសញ្ញាកាច់សោ.កម៉ូតូ ឃាត់ខ្លួនជនសង្ស័យម្នាក់ នៅពោធិ៍សាត់

បង្រ្កាបមុខសញ្ញាកាច់សោ.កម៉ូតូ ឃាត់ខ្លួនជនសង្ស័យម្នាក់ នៅពោធិ៍សាត់

ខេត្តពោធិ៍សាត់៖  បង្រ្កាបមុខសញ្ញាកាច់សោ.កម៉ូតូ  ធ្វើឡើងនៅវេលាម៉ោង១៣ និង៥២នាទី រសៀលថ្ងៃអាទិត្យ ៥កើត ខែ ពិសាខ ឆ្នាំជូត ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ ត្រង់ចំណុចផ្សារសាមគ្គីក្រគរ ស្ថិងក្នុងភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ កម្លាំងនគរបាលផ្នែកយុត្តិធម៌នៃអធិការដ្ឋានស្រុកនគរបាលស្រុកក្រគរ ប៉ុស្តិ៍នគរបាលរដ្ឋអន្លង់ត្នោត សហការបង្រ្កាបមុខសញ្ញាកាច់សោ.កម៉ូតូ ដោយឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាដកហូតម៉ូតូ ១គ្រឿង ។

ជនសង្ស័យជាមុខសញ្ញាលួចកាច់សោ.កម៉ូតូឈ្មោះ ហុឹង កុយទីទី ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិន

ពិតប្រាកដ បច្ចុប្បន្ន រស់នៅភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ក្នុងនោះកម្លាំងដកហូត

នូវវត្ថុតាងម៉ូតូ ១គ្រឿងម៉ាក CBR ពណ៏ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1GZ 2992 ។

ឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាបន្ទាប់ទទួលព័ត៌មាន ជនសង្ស័យរូបនេះធ្វើសកម្មភាពលួចកាច់សោ.កម៉ូតូ ១គ្រឿង នៅក្រុងពោធិ៍សាត់ ជនសង្ស័យជាមុខសញ្ញា និងវត្ថុតាងម៉ូតូ ប្រគល់ទទួលជូនសមត្ថកិច្ចនគរបាលក្រុងពោធិ៍សាត់ ដើម្បីបន្តនីតិវិធី ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya