ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនពលករខ្មែរចំនួន១៣នាក់ លួចឆ្លងដែនខុសច្បាប់

ឃាត់ខ្លួនពលករខ្មែរចំនួន១៣នាក់ លួចឆ្លងដែនខុសច្បាប់

ប្រទេសថៃ÷ កាលវេលាម៉ោង០៧និង៣០នាទីព្រឹក ថ្ងៃទី២៦ខែ០៤ឆ្នាំ២០២០ មាន ពលករខ្មែរចំនួន១៣នាក់បានលួចឆ្លងដែនខុសច្បាប់ទៅរកការងារធ្វើនៅប្រទេសថៃ តែត្រូវបានកងកម្លាំងសមត្ថកិច្ចទាហានការពារព្រំដែនថៃចាប់ឃាត់ខ្លួនបាន ។ បន្ទាប់ពីរជួលមេខ្យល់ឆ្លងដែនចូលមកប្រទេសថៃច្រករបៀងធម្មជាតិ ស្រុកអារ៉ាញចាក់ប្រធេត ខេត្តស្រះកែវ  ។

តាមការរៀបរាប់ពីពលករទាំងនោះបាននិយាយថា ពួកគាត់បាន ចំណាយប្រាក់ជួល មេខ្យល់ក្នុងម្នាក់ចំនួន២០០០បាត ហើយមេខ្យល់ឲ្យពួកគេរង់ចាំជិះរថយន្តរបស់ ថៃមកដឹងចេញពី ព្រំដែន ទៅដាក់កន្លែងធ្វើការងារនៅតាម ខេត្តឈុនបរីនឹង ខេត្តសាមុតសាខន ហើយនឹងក្រុងថេបប្រទេសថៃ ក្រោយពេលឃាត់ខ្លួនពលករ ទាំងនោះតំរួតថៃក៏បានបញ្ជូនពួកគេទៅស្នងកាអធិការដ្ឋានប៉ុស៍្តខ្លងឡឹក ធ្វើប្រវត្តិរូបរួចហើយក៏បញ្ជូនត្រឡប់មកប្រទេសកម្ពុជាវិញ ។

សូមផ្តាំទៅបងប្អូនប្រុសស្រីទាំងអស់ដែលនៅស្រុកខ្មែរកុំទាន់ឡើងមកធ្វើអ្វី? ព្រោះប្រទេសថៃពេលនេះកំពុងទឹងរឹងណាស់ យកល្អនៅផ្ទះមួយរយះសិន ទៅជាសវៀងខាតពេលវេលាអស់លុយកាក់ឥតប្រយោជន៍ មើលហើយអាណិត គ្នាណាស់សូមបងប្អូនចេះមើលព៍ត័មានផង ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya