ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនជនសង្ស័យ ជំនាញឆក់ផង ប្លន់ផងយ៉ាងសកម្ម នៅបាត់ដំបង

ឃាត់ខ្លួនជនសង្ស័យ ជំនាញឆក់ផង ប្លន់ផងយ៉ាងសកម្ម នៅបាត់ដំបង

បាត់ដំបង:   បង្ក្រាបករណីលួច មានស្ថានទម្ងន់ទោស (យកកាំបិតភ្ជង់ និងដំបងគំរាមប្លន់ និងឆក់យកទ្រព្យសម្បត្តិ) របស់ជនរងគ្រោះយ៉ាងសកម្មនារយ:ពេលកន្លងទៅ ក្នុងក្រុងបាត់ដំបង។

ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់៖ ទី១- ឈ្មោះស្វឿង ប៉ាវ ភេទប្រុស អាយុ ២៧ ឆ្នាំ មានទីលំនៅភូមិឡឥដ្ឋ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងទី២.ឈ្មោះ យ៉ន ភារុណ ភេទប្រុស អាយុ ២៨ ឆ្នាំ មានទីលំនៅភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ជនសង័្សយ បានឆ្លើយ សារភាពថា ខ្លួននិងបក្ខពួកធ្លាប់បានធ្វើសកម្មភាព (ឆក់និងប្លន់) ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋនៅ ក្នុងក្រុងបាត់ដំបងជាច្រើនលើកមកហើយ។

ដកហូតវត្ថុតាងរួមមាន ៖
-ទូរស័ព្ទដៃចំនួន០១គ្រឿងម៉ាក IPhone
-ខ្សែករបស់ជនរងគ្រោះមួយកំណាត់។

ជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យជំនាញធ្វើការកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ ការតាមនីតិវិធី លើកលែងតែទូរស័ព្ទដៃ០១គ្រឿង និងកំណាត់ខ្សែក បានប្រគល់ជូនជនរងគ្រោះវិញ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya