ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» Breaking News, ព័ត៌មានជាតិ » ប្រធាន​មន្ទីរ​ប្រៃសណីយ៍​ខេត្តកំពត​ រក្សា​ឈ្មោះ​មន្ត្រី​ខ្មោច​យកប្រាក់​ខែ​ ​

ប្រធាន​មន្ទីរ​ប្រៃសណីយ៍​ខេត្តកំពត​ រក្សា​ឈ្មោះ​មន្ត្រី​ខ្មោច​យកប្រាក់​ខែ​ ​

កំពត​៖​ប្រធាន​មន្ទីរ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ខេត្តកំពត​លោក​អ៊ុក ភា​រុណ ត្រូវបាន​មន្ត្រី​មន្ទីរ​មួយចំនួន​សំដែង​ការមិន​ពេញចិត្ត​ទៅលើ​ការដឹកនាំ​របស់លោក ថា​បាន​ប្រព្រឹត្ត​អំពើពុករលួយ​ជាច្រើន​ករណី ដូច​ជាការ​រក្សាទុក​ឈ្មោះ​មន្ត្រី​ខ្មោច​ការ​កិបកេង​លុយ​សំរាប់​បំរើ​ការងាររដ្ឋបាល​ក្នុង​មន្ទីរ លុយ​សំរាប់​ក្រាល​ឥដ្ឋ​កូ​រូ​ឡា​និង​ថែទាំ​បរិវេណ​មន្ទីរ​ជាដើម​។​
​មន្ត្រី​នៅក្នុង​មន្ទីរ​ប្រៃសណីយ៍​ខេត្តកំពត​បាន​អះអាងថា មន្ទីរ​មួយ​នេះ​បាន​កើតមាន​អំពើពុករលួយ​ដុះ​ស្លែ​រយៈពេល​ជិត​២០​ឆ្នាំ​មកហើយ ប៉ុន្តែ​បញ្ហា​នេះ​ត្រូវបាន​លោក​អ៊ុក ភា​រុណ កាយកប់​ត្រឡប់​ជាន់​និង​លាកកំបាំង​រហូតដល់​ស​ព្វ​ថ្ងៃនេះ​ដើម្បី​ប្រមូល​ផលប្រយោជន៍​ម​ហិច​តា​ផ្ទាល់ខ្លួន សូម្បីតែ​ក្រុមអធិការកិច្ច​ឬ​ក្រុម​សវនកម្ម​ក៏​មិនអាច​រកឃើញ​ដែរ​លើកលែងតែ​មន្ត្រី​នៅក្នុង​មន្ទីរ​ទេ​ដែល​ដឹង​។ អំពើពុករលួយ​របស់​លោក​អ៊ុក ភា​រុណ ទី​១៖ បាន​រក្សា​ឈ្មោះ​មន្ត្រី​ខ្មោច​ម្នាក់​ឈ្មោះ​លាប់ ចេស្តា តាំងពី​អង្គការ​ស៊ីម៉ាក់​បង្កើត​ដំបូង​រហូតដល់​សព្វថ្ងៃ ព្រោះ​ឈ្មោះ​លាប់ ចេស្តា នេះ​បាន​ចូល​បំរើ​ការងារ​នៅ​អង្គការ​ស៊ីម៉ាក់​តាំងពី​នោះមក ដោយ​មិនដែល​ចូល​បំរើ​ការងារ​នៅក្នុង​មន្ទីរ​ទេ ចំពោះ​ប្រាក់ខែ​របស់​ឈ្មោះ​លាប់ ចេស្តា ត្រូវ​លោក​ប្រធាន​មន្ទីរ​អ៊ុក ភា​រុណ បើក​យក ហើយ​នៅពេល​មានការ​ត្រួតពិនិត្យ​មន្ត្រីរាជការ​ម្តងៗ លោក​អ៊ុក ភា​រុណ តែងតែ​ទូរស័ព្ទ​ហៅ​លោក​លាប់ ចេស្តា មក​បង្ហាញ​វត្តមាន​ជានិច្ច​។​ទី​២៖​បាន​ស៊ីប្រាក់ខែ​របស់​អនុប្រធាន​មន្ទីរ​ម្នាក់​ឈ្មោះ​ណុប ប៉ុណ្ណា​រ៉េត ខណៈពេល​អនុប្រធាន​មន្ទីរ​រូបនេះ​បាន​ចូល​បំរើ​ការងារ​ជា​ប្រធាន​សាខា​ក្រុមហ៊ុន​ខាំ​មែន​តែ​ល​ខេត្តកំពត​នោះ​។​ទី​៣៖​បាន​កិបកេង​លើ​ការចំណាយ​សំរាប់​ការងាររដ្ឋបាល​នៅក្នុង​មន្ទីរ​ដូចជា​លុយ​បេសកកម្ម​លុយ​សំរាប់​ទិញ​សំភារៈ​ផ្សេងៗ​។
​លុយ​ជំពូក​នេះ​ក្នុង​១​ឆ្នាំ​គឺ​រដ្ឋ​បានផ្តល់​ឲ្យ​ចំនួន​៨​លើក ដោយ​ក្នុង​១​លើក​លោក​ប្រធាន​មន្ទីរ​អ៊ុក ភា​រុណ អាច​កិបកេង​បាន​ប្រាក់​២​លាន​កន្លះ​ទៅ​៣​លាន​រៀល​។​ទី​៤៖​បាន​កិបកេង​លុយ​សំរាប់​ក្រាល​ឥដ្ឋ​កូ​រូ​ឡា​និង​ថែទាំ​ជុំវិញ​មន្ទីរ​រយៈពេល​៣​ឆ្នាំ​ជាប់​គ្នា​ដោយនៅ​ឆ្នាំ​២០១១​រដ្ឋ​បានផ្តល់​លុយ​ឲ្យ​៥០​លាន​រៀល​ឆ្នាំ​២០១២-២០១៣​រដ្ឋ​បានផ្តល់​លុយ​ឲ្យ​ក្នុង​១​ឆ្នាំៗ​៤៧​លាន​រៀល ហើយ​នៅពេល​លុយ​នេះ​ធ្លាក់​មក​ម្តងៗ​គឺ​លោក​ប្រធាន​មន្ទីរ​ទៅ​បើក​ដោយ​ស្ងាត់ៗ​តែម្នាក់ឯង ហើយ​ការចំណាយ​យ៉ាងណា​នោះ​ក៏​លោក​ប្រធាន​មិន​ឲ្យ​មន្ត្រី​នៅក្នុង​មន្ទីរ​ដឹង​នោះទេ​។​ទី​៥៖​លោក​ប្រធាន​មន្ទីរ​បាន​ជួល​ទីធ្លា​ជុំវិញ​បរិវេណ​របង​មន្ទីរ​ទៅ​ឲ្យ​ក្រុមអាជីវករ​លក់ដូរ​ចំនួន​១០​នាក់​ក្នុង​មាន​មន្ត្រី​របស់​មន្ទីរ​ម្នាក់​ប៉ុណ្ណោះ​។​ជាមួយគ្នា​នោះ​លោក​ប្រធាន​មន្ទីរ​បានអនុញ្ញាត​ឲ្យ​ក្រុម​អាជីវ​ការ​ទាំងនោះ​ប្រើប្រាស់​ទឹក​ភ្លើង​របស់​មន្ទីរ​រួម​និង​យក​សំភារៈ​មក​ទុក​ក្នុង​មន្ទីរ​ថែមទៀត ចំណែក​ចំណូល​ពី​ការជួល​នេះ​លោក​ប្រធាន​មន្ទីរ​យកតែ​ម្នាក់ឯង​។​
​ដោយសារ​ការប្រព្រឹត្ត​អំពើពុករលួយ​គ្រប់​រូបភាព​របស់លោក​ប្រធាន​មន្ទីរ​អ៊ុក ភា​រុណ នោះបាន​ធ្វើ​ឲ្យ​រូបលោក​ទទួលបាន​ផលប្រយោជន៍​យ៉ាងតិច​ក្នុង​១​ខែ​៤​លាន​រៀល​។​ហើយ​បញ្ហា​នេះ​បានធ្វើ​ឲ្យ​មន្ត្រី​ជាច្រើន​មានការ​មិន​ពេញចិត្ត​លើ​ការដឹកនាំ​របស់​ប្រធាន​មន្ទីរ​រូបនេះ​។​ជាមួយគ្នា​នោះ​ក្រុម​មន្ទីរ​នៅក្នុង​មន្ទីរ​ប្រៃសណីយ៍​ខេត្តកំពត​បាន​អំពាវនាវ​ដល់​រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​ក្រសួង​ពាក់ព័ន្ធ​ជាពិសេស​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ប្រញាប់​ចាត់វិធានការ​ស្រាវជ្រាវ​បញ្ហា​អំពើពុករលួយ​របស់លោក​អ៊ុក ភា​រុណ ជាបន្ទាន់​ដើម្បី​ចូលរួម​អនុវត្ត​នូវ​គោលនយោបាយ​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន​។​
​សូមបញ្ជាក់ថា​នៅក្នុង​ប្រៃសណីយ៍​ខេត្តកំពត​បើ​យោងតាម​តារាង​បើកប្រាក់​បៀរ​វត្ស​គឺមាន​មន្ត្រីរាជការ​សរុប​១០​រូប ប៉ុន្តែ​ស្ថានភាព​ពិត​គឺមាន​៨​រូប​ដោយ​៣​រូប​ទៀត​ដូចជា​ឈ្មោះ​លាប់ ចេស្តា និង​ឈ្មោះ​ណុប ប៉ុណ្ណា​រ៉េត បាន​ទៅ​បំរើ​ការងារ​ផ្សេង​អស់​រយៈពេល​រាប់​ឆ្នាំ​មកហើយ​។​ទាក់ទិន​ករណីនេះ​កាសែត​អរិយធម៌​មិនអាច​សុំ​ការពន្យល់​ពី​លោក​ប្រធាន​មន្ទីរ​បានទេ​កាលពី​ម្សិលមិញ​៕​គង់​សម្បត្តិ​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya