ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ឃាត់ទុកដោយសារឈូសឆាយដីព្រៃលិចទឹករបស់រដ្ឋ ត្រាក់ទ័រ២គ្រឿង និងមនុស្ស២នាក់ ស្រុកកំពង់លែង នៅកំពង់ឆ្នំាង

ឃាត់ទុកដោយសារឈូសឆាយដីព្រៃលិចទឹករបស់រដ្ឋ ត្រាក់ទ័រ២គ្រឿង និងមនុស្ស២នាក់ ស្រុកកំពង់លែង នៅកំពង់ឆ្នំាង

(កំពង់ឆ្នាំង)៖  ប្រតិបត្តិការ បានធ្វើឡើងនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០នេះ យ៉ាងហោចណាស់មានត្រាក់ទ័រ ២គ្រឿង និងមនុស្ស ២នាក់ ត្រូវបានកម្លាំងចម្រុះចុះចាប់ទុក ខណៈដែលកំពុងធ្វើសកម្ម ភាពឈូសឆាយបំផ្លាញដីព្រៃលិចទឹករបស់រដ្ឋ នៅចំណុចកុមារជះ ស្ថិតក្នុងភូមិពោធិ៍ឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង អស់ជាច្រើនហិកតា។

នៅវេលាម៉ោង១១ និង៤៨នាទីព្រឹក ថ្ងៃទី២៦ ខែមេសានេះ កម្លាំងចម្រុះដែល មានកងរាជអាវុធហត្ថ ស្រុកកំពង់លែង កងកម្លាំងសឹករងស្រុក កម្លាំងនគរបាលស្រុក រួមនឹងមន្ត្រីជំនាញជលផលផងដែរ សរុបប្រមាណ ១២នាក់ ដឹកនាំដោយលោក វរសេនីយ៍ត្រី ស៊ន បូរិន្ទ មេបញ្ជាររការ កងរាជអាវុធហត្ថ ស្រុកកំពង់លែង បានចុះចាប់ ត្រាក់ទ័រចំនួនពីរគ្រឿងដែលកំពុងតែធ្វើសកម្មភាពឈូសឆាយបំផ្លិចបំផ្លាញដីព្រៃលិច

ទឹករបស់រដ្ឋ ស្ថិតនៅចំណុចខាងលើ។

កម្លាំងសមត្ថកិច្ចចម្រុះ ក៏បានឃាត់ខ្លួនមនុស្សពីរនាក់ផងដែរ រួមមាន៖ ឈ្មោះ វ៉ាន ហ៊ីង ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅក្នុងភូមិក្រឡោមភ្លុក ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង និងឈ្មោះឈុំ សៀប ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅក្នុងភូមិអារ៉ែន ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ហើយទាំង២នាក់គឺជាអ្នកបើកបរត្រាក់ទ័រគ្រឿងចក្រ។

លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ក៏បានឲ្យដឹងនៅល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០នេះដែរថា ត្រាក់ទ័រទាំងពីរគ្រឿងខាងលើនេះ បានធ្វើសកម្មភាពឈូសឆាយដីព្រៃលិចទឹករបស់រដ្ឋ ដែលជាតំបន់ហាម ឃាត់ពិតប្រាកដមែន ហើយការចាប់ឃាត់គ្រឿងចក្រ និងមនុស្សខាងនេះក៏ជា សកម្មភាពបទល្មើសជាក់ស្ដែង ដែលពួកគេកំពុងតែ ឈូសបំផ្លិចបំផ្លាញដីព្រៃលិចទឹក ដែលជាតំបន់ហាមឃាត់ផងដែរ។ ចំពោះករណីនេះ លោកកំពុងតែកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់តុលាការ ចាត់ការទៅតាមផ្លូវច្បាប់៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya