ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនបុរសម្នាក់ រួមជាមួយកាំភ្លើង នៅបាត់ដំបង

ឃាត់ខ្លួនបុរសម្នាក់ រួមជាមួយកាំភ្លើង នៅបាត់ដំបង

បាត់ដំបង: នៅវេលាម៉ោង ១០និង ៣០នាទីព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ អនុវត្តតាមដីកាបង្គាប់ឲ្យនាំខ្លួនលេខ១២៧ ចុះថ្ងៃទី២៧ ខែ កុម្ភ: ឆ្នាំ ២០២០ របស់លោក អ៊ី សុវណ្ណ ចៅក្រមស៊ើបសួរនៃ សាលាដំបូងខេត្តបាត់ដំបង នគរបាលស្រុកថ្មគោល បាននាំខ្លួនជនត្រូវចោទឈ្មោះ មាន វុទ្ធី ភេទប្រុស អាយុ ៣៨ឆ្នាំនៅភូមិច្រនៀង ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង ពីបទជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ប្រព្រឹត្តិកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ ២០២០ នៅឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង។

ដកហូតវត្ថុតាងនៅជាប់ខ្លួនមាន ៖
-អាវុធខ្លីម៉ាកអាឡូចំនួន០១ដើម គ្រាប់ចំនួន ០២ គ្រាប់ សំបកគ្រាប់កាំភ្លើងចំនួន០២សំបក
-ម្សៅក្រាមពណ៌សថ្លា ច្រកក្នុងថង់ប្លាស្ទិចពណ៌ចំនួន០១ថង់តូច សង្ស័យមានសាធាតុញៀនមេតំ ហ្វេតាមីន ម៉ាទឹកកកICE
-សម្ភារសម្រាប់ជក់គ្រឿងញៀនមួយចំនួន
-ទូរស័ព្ទដៃចំនួន០១គ្រឿង
-ម៉ូត០១គ្រឿង។  សាកសួរ ជនសង័្សយ និងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ការិយា ល័យជំនាញនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង ដើម្បីអនុវត្តនីតិវិធីបន្ត៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya