ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនជនសង្ស័យ ពាក់ពន្ធ័បទល្មើសគ្រឿងញៀន ស្រុកថ្ពង នៅកំពង់ស្ពឺ

ឃាត់ខ្លួនជនសង្ស័យ ពាក់ពន្ធ័បទល្មើសគ្រឿងញៀន ស្រុកថ្ពង នៅកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ÷ នៅថ្ងៃសុក្រ៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០​វេលា ម៉ោង២៣ និង៣០ នាទី កំលាំងអធិការនគរបាលស្រុកថ្ពង បានចេញល្បាតដល់ចំណុចភូមិព្រៃមិច ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានឃាត់ខ្លួនជនសង្ស័យពាក់ពន្ធ័បទល្មើសគ្រឿងញៀន១ករណីមនុស្ស ៣នាក់ ។

តាមការបញ្ជាក់ពីរលោកអភិបាលរងស្រុកថ្ពងបានឲ្យដឹងថាជនសង្ស័យមានឈ្មោះ÷
១.ឈ្មោះ វ៉ា សុខ ភេទប្រុស អាយុ២៨ឆ្នាំរស់នៅភូមិស្វាយពក ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។
២-ឈ្មោះ ផល ផាន់ណា ភេទប្រុស អាយុ១៩ ឆ្នាំ រស់ភូមិទួលពង្រ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។
៣-ឈ្មោះសម មករា ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិតាំងអង្រ្កង ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
-ដកហូតបានវត្ថុតាងមាន ១- ម្សៅក្រាមពណ័សថ្លាសង្ស័យជាថ្នាំញៀន ចំនួន០២កញ្ចប់តូច ២-ទូរសព្ទ័ដៃ១គ្រឿងម៉ាកMetfone ។

ឃាត់ខ្លួនជនសង្ស័យ យកមកអធិការដ្ឋាននគរបាលស្រុកថ្ពង កសាងសំណុំរឿងបញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ស្ពឺ ។  កម្លាំងជំនាញកំពុងកសាងសំណុំរឿងដើម្បីចាត់ការតាមនិតិវិធី​។

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya