ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ព័ត៌មានបន្ថែម! ខ្មាន់កាំភ្លើង​ចូល​បាញ់​បុរស​ម្នាក់ ​ក្នុង​ហាង​អ៊ី​ន​ធឺ​ណែ​ត សង្កាត់​ផ្សារ​ថ្មី​ទី​៣ នៅភ្នំពេញ

ព័ត៌មានបន្ថែម! ខ្មាន់កាំភ្លើង​ចូល​បាញ់​បុរស​ម្នាក់ ​ក្នុង​ហាង​អ៊ី​ន​ធឺ​ណែ​ត សង្កាត់​ផ្សារ​ថ្មី​ទី​៣ នៅភ្នំពេញ

ភ្នំពេញ​:  ហេតុការណ៍​នេះ កើត​នៅវេលា​ម៉ោង ៣​ទៀបភ្លឺ​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០២០ លើ​ចិញ្ចើមផ្លូវ​លេខ​៥១ ភូមិ​១០​សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ​។​ ខ្មាន់កាំភ្លើង​ដៃ​ឆៅ​បាន​បាញ់ប្រហារ​ទៅលើ​បរុស​ម្នាក់ នៅក្នុង​ហាង​អ៊ី​ន​ធឺ​ណែ​ត​បណ្តាល​ឲ្យ​រងរបួស​។ បន្ទាប់ពី​បាញ់​លើ​ជនរងគ្រោះ​រួច ខ្មាន់កាំភ្លើង​បាន​ជិះ​ម៉ូតូ​គេចខ្លួនបាត់​។​

​ជនរងគ្រោះ ឈ្មោះ ណែម ហៀ​ង ហៅ​ម៉ៅ ភេទ​ប្រុស​អាយុ​៤០​ឆ្នាំ​មុខរបរ មិន​ពិតប្រាកដ មាន​ស្រុកកំណើត ភូមិ​ព្រែក​ពោធិ ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង​ខេត្តកណ្តាល បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​លេខ​៤៥EO ភូមិ​១០​ផ្លូវ​៥១​សង្កាត់​ផ្សារ​ថ្មី​ទី​៣​ខណ្ឌដូនពេញ​(​ក្នុង​ណេ​ត​)​។ ជនរងគ្រោះ​របួស​ចំក្បាល​មួយកន្លែង (​ស្នាម​វាយ​នឹង​ស្នាប់​កាំភ្លើង​) រួច​បាញ់​ត្រូវចំ​គូថ​ខាងស្តាំ​មួយ​គ្រាប់ បៀម​គ្រាប់ សំរាក​ព្យាបាល​នៅ​ម​ន្ទើ​ពេទ្យ​កាល់​ម៉ែត្រ​។​

​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ ភេទ​ប្រុស​អាយុ​ប្រហែល​៣០​ឆ្នាំ ស្លៀកពាក់​ស៊ីវិល​ជិះ​ម៉ូតូ​ពី​គ្រឿង ម៉ាក​ហុងដា XR ពណ៌​លឿង នឺង​យ៉ាម៉ាហា QBIX ពណ៌​ខ្មៅ​មាន​ស្លាក​លេខ​តែ​មិន​ចាំ បាញ់​ចំនួន​២​គ្រាប់​។ នៅ​កន្លែងកើតហេតុ​បន្សល់ទុក ស្រោម​អាវុធខ្លី​ជ្រុះ​លើដី​ចំនួន​១ សំបក​គ្រាប់​បាញ់​រួច​ចំនួន​២​គ្រាប់ យកមក​រក្សាទុក​នៅ អ​.​ហ​. ខណ្ឌដូនពេញ​។​

​ ​ជុំវិញ​កន្លែងកើតហេតុ​និយាយ​តៗ​គ្នា​ថា មុន​កើតហេតុ​មាន​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​ម៉ាក QBiX មក​មុន​មាន​គ្នា​២​នាក់ ហើយ​យក​ម៉ូតូ​ទុក​នៅមុខ​ណេ​ត និង​បាន​ដើរមក​អង្គុយ​ផឹក​នៅក្នុង​ហាង​យីហោ​ប្រូ​អេ​ន​ស៊ី​ស​ក្នុង​ផ្សារ​សុរិយា​ម៉​ល​។ មួយសន្ទុះ​ក្រោយមក​មាន​ម៉ូតូ​ម៉ាក XR ភិនភាគ​ខាងលើ ជិះ​មកដល់​ហើយ​ចត់​នៅមុខ​ហាង​អ៊ី​ន​ធឺ​ណែ​ត ជៀង​ខាងជើង​រួច​ដើរចូល​មកជួប​មិត្ត​ភ័ក្ត្រ​នៅ ហាង​ប្រូ​អេ​ន​ស៊ី​ស អង្គុយ​បាន​បន្តិច ម្នាក់​ក្នុងចំណោម​៣​នាក់​បាន​ដើរចូល​ទៅក្នុង​ហាង​អ៊ី​ន​ធឺ​ណែ​ត បាន​បន្តិច ស្រាប់តែ​ឃើញ​ជនរងគ្រោះ​រត់ចេញ​ពី​ក្នុង​ហាង​អ៊ឺ​ន​ធឺ​ណែ​មក​ក្រៅ​។ ភ្លាមនោះ​ជនសង្ស័យ​បាន​បាញ់​ចំនួន​២​គ្រាប់ បណ្តាល​ឲ្យ​ត្រូវ​ជនរងគ្រោះ​មួយគ្រា​ប់​តែម្តង បាញ់​រួច​ជនសង្ស័យ​ក៏​នាំគ្នា​ឡើង​ជីះ​ម៉ូតូ​របស់ខ្លួន គេច​ចេញទៅ​បាត់​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya