ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ស្លាប់ម្នាក់ភ្លាមៗ របួស២នាក់ ស្រុកជីក្រែង ដោយសារគ្រោះថ្នាក់ចរាចណ៍ នៅសៀមរាប

ស្លាប់ម្នាក់ភ្លាមៗ របួស២នាក់ ស្រុកជីក្រែង ដោយសារគ្រោះថ្នាក់ចរាចណ៍ នៅសៀមរាប

ខេត្តសៀមរាប៖ មនុស្សម្នាក់បានស្លាប់ភ្លាមៗ និងពីរនាក់ទៀតបានរងរបួសដោយគ្រោះថ្នាក់ចរាចណ៍។ ហេតុការណ៍បានកើតឡើងវេលាម៉ោងជាង០៤រសៀល ថ្ងៃទី២៥ខែមេសាឆ្នាំ២០២០នៅចំណុចលើផ្លូវក្រាលគ្រួសក្រហម ប្រឡាយចិន ក្នុងភូមិថ្នល់ដាច់ ឃុំសង្វើយ ស្រុកជីក្រែង។ រវាងរថយន្តម៉ាកស្តារិចពណ៌ទឹកប៊ិចចាស់ ពាក់ស្លាកលេខ សៀមរាប ២B៧១៩៥ ទិសដៅពីជើងទៅត្បូង។ ចំណែកម៉ូតូម៉ាកC១២៥ពណ៌ខ្មៅ ស្លាកលេខសៀមរាប១T០២៣៩ ក្នុងទិសដៅផ្ទុយគ្នា។ ករណីនេះបណ្តាលឲ្យស្លាប់មនុស្សម្នាក់ របួស០២នាក់។ ជនរងគ្រោះ ៖​

១. ឈ្មោះ ឆែម ឈុននី ភេទស្រីអាយុ៣៧ឆ្នាំ អ្នកបើកបរម៉ូតូ ( ស្លាប់ )។
២. ឈ្មោះ ឆែម ធារី ភេទស្រីអាយុ៣១ឆ្នាំ អ្នករួមដំណើរ ( របួសធ្ងន់ )។
៣. ឈ្មោះ ឆន នឹត ភេទស្រីអាយុ៤ខែ ( របួសស្រាល )។

រស់នៅភូមិព្រៃធំ ឃុំគោកធ្លកលើ ស្រុកជីក្រែង។ ក្រោយកើតហេតុ សមត្ថកិច្ចបានបញ្ជូនជនរងគ្រោះ ទៅមន្ទីរពេទ្យស្រុក។ ដោយឡែកអ្នកបើកបររថយន្តគេចខ្លួនបាត់ សមត្ថកិច្ចកំពុងស្រាវជ្រាវ។ ចំណែករថយន្តនិងម៉ូតូសមត្ថកិច្ចយកមករក្សាទុកនៅអធិការនគរបាលស្រុកជីក្រែង ដើម្បីរងចាំការដោះស្រាយ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya